មានផ្លូវហើយ! ប្រទេសអាស៊ានចំនួន ៣ បានស្នើទិញអង្ករពីប្រទេសមីយ៉ាន់ម៉ា

  • សុក្រ ០៥ មិថុនា, ២០២០ ១៣:១០
មីយ៉ាន់ម៉ា៖ លោក U Khin Maung Lwin អនុលេខាធិកាក្រសួងពាណិជ្ជកម្មបានប្រាប់ The Myanmar Time ថាប្រទេសអាស៊ាន ៣ គឺម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនបានស្នើទិញអង្ករ ដែលផលិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសហ្វីលីពីន និងម៉ាឡេស៊ីបានស្នើទិញអង្ករ ៣០០,០០០ តោន និងដោយ ៥០,០០០ តោននឹងទិញពីប្រទេសមីយ៉ាន់សម្រាប់ប្រទេសនីមួយៗ ខណៈប្រទេសឥណ្ឌូណេស៊ីមិនទាន់បានបញ្ជាក់ពីបរិមាណដែលខ្លួនចង់បាននោះទេ។ ប្រទេសហ្វីលីពីនគឺជាទីផ្សារនាំចេញអង្ករដែលមានស្រាប់សម្រាប់ប្រទេសមីយ៉ាន់ម៉ាដោយបានទិញអង្ករចំនួន ៦០,០០០ តោននៅឆ្នាំនេះរួចហើយ និងកំពុងបញ្ជាទិញចំនួន ១០,០០០ តោនបន្ថែមទៀតផងដែរ។
រូបតំណាង
លោក U Khin Maung Lwin មានប្រសាន៍ថា ដោយសារការរីករាលដាលនៃជំងឺ COVID-១៩ បណ្តាប្រទេសអាស៊ានកំពុងបង្កើនទុនបម្រុងស្រូវអង្កររបស់ខ្លួនដែលជាឱកាសសម្រាប់ប្រទេស មីយ៉ាន់ម៉ា ដើម្បីចរចាកិច្ចសន្យានាំចេញរយៈពេលវែងជាមួយពួកគេ។ លោកបានមានប្រសាសន៍បន្ថែមថា “បច្ចុប្បន្នអង្ករអន្តរជាតិកំពុងឡើងថ្លៃ ដូច្នេះយើងចាំបាច់ត្រូវ​ចរចារកលក្ខខណ្ឌអនុគ្រោះ”។ ជាងនេះទៀត លោកបន្ថែមថាមីយ៉ាន់ម៉ាត្រូវថ្លឹងថ្លែងតម្រូវការ អង្ករអន្តរជាតិ និងតម្រូវការរបស់ខ្លួនផងដែរ។ “តម្រូវការកំពុងកើនឡើងនៅក្នុងទីផ្សារស្រូវអង្ករ ប៉ុន្តែយើងក៏ត្រូវពិចារណាពីសន្តិសុខស្បៀង ក្នុងស្រុកផងដែរ។ ម៉្យាងវិញទៀតប្រសិនបើមានការផ្គត់ផ្គង់ច្រើនពេកនៅក្នុងប្រទេស តម្លៃអាចនឹងធ្លាក់ចុះ”។
រូបតំណាង
ក្រសួងពាណិជ្ជកម្មបានផ្អាកអាជ្ញាប័ណ្ណនាំចេញអង្ករនៅក្នុងខែមេសា ប៉ុន្តែបានបន្តនៅខែឧសភា ហើយចាប់តាំងពីពេលនោះមកបានអនុញ្ញាតឱ្យនាំចេញចំនួន ១៥០,០០០ តោន។ រហូតមកដល់ពេលនេះខ្លួនបានបង្កើតទុនបម្រុងនាំចេញស្មើនឹង ១០ ភាគរយនៃការនាំចេញសរុប ហើយបានទិញ ទុនបម្រុងក្នុងស្រុកចំនួន ៥០,០០០ ម៉ឺនតោន។ ប្រទេសមីយ៉ាន់ម៉ារំពឹងថាការនាំចេញអង្ករចំនួន ២,៥ លានតោនក្នុងឆ្នាំ ២០១៩-២០២០ និងទទួលបានចំណូលច្រើនជាង ៥៤២ លានដុល្លារពីការនាំចេញអង្ករ ១,៨ លានតោនរហូតដល់ ថ្ងៃទី ១៥ ខែឧសភា។ ប្រមាណ ១៤ ភាគរយនៃការនាំចេញត្រូវបានធ្វើឡើងនៅតាមព្រំដែន ខណៈដែលជាង ៨៥ ភាគរយ បាន​នាំចេញ៕ប្រភព៖ The Myanmar Times