ល្អខ្លាំងណាស់! ឥឡូវពួកយើងអាចផ្ទេរ រាល់រូបថតឬវីដេអូ ពីហ្វេសប៊ុក ទៅកាន់ Google Photos បានហើយ

បរទេស៖ ហ្វេសប៊ុកទើបតែដាក់ឲ្យដំណើរការជាសកល នូវមុខងារផ្ទេររូបភាព ដែលម្ចាស់គណនីអាចបញ្ជូនរាល់រូបថតនិងវីដេអូ ពីបណ្ដាញសង្គមទៅកាន់កម្មវិធី Google Photos។ កាលពីមុន អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើនត្រូវតែទាញយករាល់រូបភាព ពីគណនីរបស់ខ្លួន និងត្រូវ upload រូបភាពទាំងនោះ ដោយខ្លួនឯង បន្តទៅកាន់ Google Photos។ ប៉ុន្តែ ចាប់ពីពេលនេះទៅ អ្នកដែលមានគណនី Google Photos អាចឲ្យវាដំណើរការដោយស្វ័យប្រវត្តិ ហើយក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា សេវាកម្ម cloud ដទៃទៀតក៏នឹងសហការជាមួយហ្វេសប៊ុក ក្នុងពេលឆាប់ៗដែរ។ ប្រសិនជាអ្នកធុញថប់នឹងការប្រើហ្វេសប៊ុក ហើយចង់បានរាល់រូបថតនិងវីដេអូទាំងនោះមករក្សាទុក មុននឹងបិទគណនីហ្វេសប៊ុកជារៀងរហូត អ្នកអាចធ្វើតាមវិធីដូចខាងក្រោម (បានទាំងកុំព្យូទ័រនិងទូរសព្ទ)៖១. ចូលទៅកាន់ Setting
២. ជ្រើសរើស Your Facebook information
៣. ត្រូវជ្រើសរើស Transfer a copy of your photos or videos
៤. តម្រូវឲ្យអ្នកវាយលេខសម្ងាត់ជាមុន រួចចុច Choose destination និងជ្រើសរើស Google ‌Photos
៥. អ្នកត្រូវជ្រើសរើសរវាងរូបថតឬវីដេអូ មុននឹងបន្ត
៦. វានឹងចូលទៅកាន់គណនី Google Photos របស់អ្នក ហើយហ្វេសប៊ុកនឹងស្នើសុំការអនុញ្ញាត ដើម្បីផ្ទេររូបភាពឬរូបថត និងចុងក្រោយបញ្ជាក់ការបញ្ជូន