ទោះកំពុងជួបប្រទះវិបត្តិកូវីដ-១៩ក៏ដោយ ច្បាប់ប្រទេសឥណ្ឌូនេសុី នៅតែពិន័យវាយ១០០រំពាត់នៅមុខសាធារណជន ទៅលើគូស្នេហ៍ណាដែលរួមភេទមុនរៀបការ

  • អាទិត្យ ០៧ មិថុនា, ២០២០ ១៤:០៥
ឥណ្ឌូនេសុី៖ កាលពីថ្ងៃសុក្រទី៥ ខែមិថុនាកន្លងទៅថ្មីៗនេះ គូស្នេហ៍មួយគូដែលកាន់សាសនាឥស្លាម មកពីខេត្ត Aceh ត្រូវបានអាជ្ញាធរដាក់ទោសឲ្យគេវាយម្នាក់ចំនួន១០០រំពាត់ ក្រោយពីលួចរួមភេទជាមួយគ្នាមុនពេលរៀបការ។ជាទូទៅ រាល់ពេលពិន័យម្ដងៗ តែងតែមានមហាជន និងខាងសារព័ត៌មានជាច្រើនចូលរួម តែដោយសារជំងឺកូវីដ-១៩កំពុងរាតត្បាត គឺមានមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះដែលបានចូលរួម។ ហើយម៉្យាងវិញទៀត អាចមកពីពួកគេបានឃើញច្រើនលើកច្រើនសារហើយ ទើបលែងចង់ចូលរួម។យ៉ាងណាមិញ មន្ដ្រីមូលដ្ឋាន បានចាត់វិធានការការពារសុវត្ថិភាពយ៉ាងត្រឹមត្រូវ ដោយពិនិត្យសីតុណ្ហភាពរបស់គូស្នេហ៍មួយគូនោះ និងឲ្យពាក់ម៉ាស់ការពារផងដែរមុនទទួលពិន័យ។ហើយក្នុងថ្ងៃនោះដែរ ក៏មានបុរសម្នាក់ទៀត ត្រូវពិន័យចំនួន៤០រំពាត់ ក្រោយពីគេតាមទាន់ លួចនាំក្មេងស្រីដែលមិនទាន់គ្រប់អាយុចូលសណ្ឋាគារ។គួរឲ្យដឹងដែរថា ចំពោះអ្នកដែលលួចសេពគ្រឿងស្រវឹង ផិតក្បត់ប្ដីឬប្រពន្ធ រួមភេទមុនរៀបការ និងស្រលាញ់ភេទដូចគ្នាជាដើម នោះនឹងត្រូវទទួលពិន័យដោយការវាយ។ ហើយច្បាប់នេះ ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ក្នុងខេត្ត Aceh តែក្រៅពីខេត្តនេះ ប្រជាជននៅតាមតំបន់ផ្សេងៗមិនសូវជាគោរពប៉ុន្មានទេ៕សូមទស្សនារូបភាពខាងក្រោម៖
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ