មើលផ្ទះដ៏ប្រណីត របស់ Kao Supassara ដែលចេញពីញើសឈាមនាងផ្ទាល់

ថៃ៖ តារាស្រីវ័យក្មេង នាង Kao Supassara ជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូប ព្រមទាំងមានសមត្ថភាព ទេពកោសល្យ ក៏ដូចជារូបសម្រស់ដ៏ស្រស់សោភា ដែលអាចទាក់ទាញចិត្តអ្នកទស្សនាបានយ៉ាងច្រើន តាមរយៈការចូលរួមសម្ដែងនៅក្នុងរឿងភាគល្បីៗ ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងមានការខិតខំប្រឹងប្រែង ព្យយាមតស៊ូ ដើម្បីរកចំណូល ពីការងារសិល្បៈ ដែលជាកម្លាំងញើសឈាមផ្ទាល់ខ្លួន រហូតដល់អាចសន្សំលុយ ទិញផ្ទះដ៏ប្រណីត ដោយមោទនភាព ជាទីបំផុត។លើសពីនេះទៅទៀត កាលពីថ្មីៗនេះ តារាស្រី Kao ក៏បាននិមន្តព្រះសង្ឃ ដើម្បីសូត្រមន្តឡើងគេហដ្ឋានថ្មីដ៏ប្រណីតមួយនេះ ដោយមានការរៀបចំពិធីនេះនៅក្នុងផ្ទះយ៉ាងសាមញ្ញ ដែលមានតែមិត្តភក្តិជិតស្និទ្ធមកចូលរួមតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត អ្វីដែលហ្វេនៗចាន់អារម្មណ៍បំផុតនោះ ទិដ្ឋភាពនៅក្នុងផ្ទះរបស់នាងតែម្ដង​ ដែលពិតជាមានភាពស្រស់ស្អាតយ៉ាងខ្លាំង ព្រមទាំងមានភាពធំទូលាយ ជាពិសេស គេហដ្ឋានថ្មីមួយនេះ ថែមទាំងមានការរចនាម៉ូត តាមបែបទំនើប មានគ្រឿងសង្ហារឹមដ៏ល្អឆើតឆាយ ជាមួយនឹង ពិដានដ៏ខ្ពស់ មានបង្អួចកញ្ចក់ធំ ដែលអាចធ្វើឱ្យបរិយាកាសនៅក្នុងផ្ទះ កាន់តែមានភាពស្រស់ស្រាយ និងជួយបង្កើនភាពទាក់ទាញកាន់តែខ្លាំងឡើង ដែលហ្វេនៗជាច្រើន​សុទ្ធតែបានចូលមកសរសើរ ព្រមទាំងចង់រស់នៅក្នុងផ្ទះដ៏ស្កឹមស្កៃមួយនេះគ្រប់ៗគ្នា ៕សូមទស្សនារូបភាពខាងក្រោម៖
Kao Supassara
Kao Supassara
ទិដ្ឋភាព នៅក្នុងផ្ទះរបស់​ Kao Supassara
ទិដ្ឋភាព នៅក្នុងផ្ទះរបស់​ Kao Supassara
ទិដ្ឋភាព នៅក្នុងផ្ទះរបស់​ Kao Supassara
ទិដ្ឋភាព នៅក្នុងផ្ទះរបស់​ Kao Supassara
ទិដ្ឋភាព នៅក្នុងផ្ទះរបស់​ Kao Supassara
ទិដ្ឋភាព នៅក្នុងផ្ទះរបស់​ Kao Supassara
ទិដ្ឋភាព នៅក្នុងផ្ទះរបស់​ Kao Supassara
ទិដ្ឋភាព នៅក្នុងផ្ទះរបស់​ Kao Supassara