ចំណុចដែលគួរតែដឹង មុនពេលសម្រេចថាទៅមើលពន្លឺភ្លើង នៅឆ្នេរសមុទ្រកោះម៉ាឌីវ!

  • ព្រហស្បតិ៍ ១៨ មិថុនា, ២០២០ ១៦:១៩
ម៉ាឌីវ៖ លោកអ្នកដែលនិយមប្រើប្រាស់បណ្តាញសង្គម ប្រាកដជាធ្លាប់ឃើញពន្លឺភ្លើងពណ៌ខៀវ ដ៏ធ្លាប់នៅឆ្នេរនៅលើកោះប្រទេសមាឌីវហើយមែនទេ ដែលពន្លឺភ្លើងនោះមានលក្ខណៈស្អាតប្រៀបបីដូចជាអំពូលយ៉ាងដូច្នោះ ធ្វើឲ្យមនុស្សជាច្រើនច្រលំថាជាកម្មវិធីកាត់តរូបទៅវិញ។ជាការពិតណាស់ មុនពេលទៅដើរលេងទីកន្លែងកម្សាន្តណាមួយ ជាពិសេសក្រៅប្រទេសតែម្តង លោកអ្នកគប្បីតែសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងសម្រេចចិត្តថាចំណាយពេលទៅលេងកន្លែងណាមួយ ដើម្បីចំណេញពេលវេលានៃការដើរកម្សាន្ត ថវិកានិងបទល្មើសផ្សេងៗ។ដោយឡែកថ្ងៃនេះ យើងសូមលើកប្រធានបទដែលបង្ហាញពីចំណុចធំៗដែលលោកអ្នកគួរតែដឹងមុនដែលសម្រេចចិត្តថាទៅមើលពន្លឺពណ៌ខៀវនៅលើកោះម៉ាឌីវផងដែរ។១.មិនអនុញ្ញាត្តិឲ្យយកគ្រឿងស្រវឹងទៅបានឡើយដោយសារតែរាជរដ្ឋាភិបាលកោះមួយនេះ បានសម្រេចចិត្តជ្រើសរើសយក សាសនាអុីស្លាមជាសាសនាផ្លូវការនោះ គ្រឿងស្រវឹងផ្សេងគឺមិនអនុញ្ញាត្តិឲ្យយកចូលកោះមួយនេះជាដាច់ខាត ប៉ុន្តែលោកអ្នកអាចរកទិញគ្រឿងស្រវឹងនៅតាមកន្លែងរីសតក្នុងកោះនេះបាន លុះត្រាតែអ្នកមានអាយុលើសពី១៨ឆ្នាំនិង មិនកាន់សាសនាអុីស្លាម។
រូបតំណាង
២.រដូវកាលឡើងថ្លៃក្នុងកំឡុងពេល៤ខែ ពោលគឺចាប់ពីខែធ្នូ រហូតទៅដល់ខែ មីនា អូតែលចាប់ផ្តើមតំឡើងថ្លៃ ដោយសារតែពេលនោះគឺសីតុណ្ហភាពល្មមត្រឹម២៨ទៅ៣០អង្សារសេ ដូច្នេះពេលនោះគឺមានភ្ញៀវមកកម្សាន្តផងដែរ។
រូបតំណាង
៣.សម្បកខ្យង ផ្កាថ្ម អណ្តើកនិង សូម្បីតែដីខ្សាច់គឺមិនអាចយកតាមខ្លួនបានឡើយនេះជាច្បាប់មួយដ៏ចម្លែកនៅលើកោះម៉ាឌីវ ដែលមិនមែនជារឿងលេងសើចឡើង ជាពិសេសលោកអ្នកមិនគួរធ្វើការទិញវត្ថុអនុស្សាវរីយ៍ដែលធ្វើអំពីសត្វឡើយ ព្រោះថាវាអាចបង្កជាបញ្ហាឬ ក៏ខាតបង់ប្រាក់កាសចំណាយទិញវត្ថុទាំងនោះ។
រូបតំណាង
៤.ការស្លៀកពាក់សុិចសុីឬ ប៊ីគីនីត្រូវមានកម្រិតទោះបីជាបច្ចុប្បន្ននេះនៅលើកោះមួយនេះ គ្មានច្បាប់ចែងចំពោះស្រីដែលស្លៀកពាក់សុិចសុីក៏ដោយចុះ ប៉ុន្តែអ្នកនឹងក្លាយជាគោលដៅក្រោមក្រសែរភ្នែកប្រជាជន ដោយសារនេះចាត់ទុកជាសកម្មភាពមិនគោរពទៅទំនៀមទម្លាប់សង្គមរបស់ពួកគេផងដែរ។
រូបតំណាង
៥.ការប្រើប្រាស់អុិនធើណែតគួរតែទិញសុីម ដើម្បីប្រើប្រាស់អុិនធើណែតនៅព្រលានយន្តហោះឲ្យហើយ ព្រោះថាតម្លៃវាទាបជាងពេលទៅដល់ឆ្នេរ ប្រសិនជាអ្នកចាំបាច់។
រូបតំណាង
៦.គួរតែធ្វើដំណើរកម្សាន្តនៅកំឡុងខែ មិថុនា រហូតដល់ខែតុលាប្រសិនជាអ្នកមានគោលដៅចង់ឃើញពន្លឺភ្លើងពណ៌ខៀវ នៅលើឆ្នេរសមុទ្រច្បាស់ៗនោះ គួរតែទៅនៅក្នុងកំឡុងខែមិថុនា រហូតដល់ខែតុលា។
រូបតំណាង
៧.តម្លៃការស្នាក់នៅនឹង មធ្យោបាយធ្វើដំណើរជាទូទៅតម្លៃនៃរីសតអាចចាប់ពី១៥០ដុល្លារ រហូតទៅដល់៥០០០ដុល្លារឬ ក៏លើសពីនេះក្នុងមួយយប់ផ្ទះសំណាក់មានតម្លៃចាប់ពី៦០ដុល្លាររហូតដល់១០០ដុល្លារក្នុងមួយយប់ រីឯទូកចម្លងមានតម្លៃ៤ ទៅ១០ដុល្លារក្នុងមួយជើង។
រូបតំណាង