ឪពុកម្តាយគួរដឹង! ទង្វើទាំងនេះ អាចជះឥទ្ធិពលអវិជ្ជមាន ដល់កូនៗដោយមិនដឹងខ្លួន

  • សុក្រ ១៩ មិថុនា, ២០២០ ១០:១៧
បរទេស៖ ​ឪពុកម្តាយ​គ្រប់​រូប​ តែងតែ​មាន​សេចក្តី​ប្រាថ្នាចង់​ឲ្យកូន​ៗ​ របស់​ពួកគេ​បាន​ល្អ​ ក៏ប៉ុន្តែ​ពេល​ខ្លះ ការ​ចង់បាន​ឬ ការ​បង្ខំ​ទាំងមិន​សម​ទំនងខ្លាំងពេក ​​ក៏អាចប្រែ​ជាសម្ពាធ​ ​​ធ្វើ​ឲ្យមាន​ផល​ប៉ះពាល់មិន​ល្អ ​​ទៅ​លើ​អាកប្ប​កិរិយា​របស់​កូន​ៗទៅ​វិញ ​ប្រសិនបើ​វា​ជា​ការ​ការ​ពារ​មួយ ​ដែល​ហួស​ហេតុ​ពេក​។ ជា​ក់ស្តែង​ដូ​ចជា ​ឪពុកម្តាយ​មួយ​ចំនួន បានប្រើ​ក្តី​ស្រលាញ់​របស់​ពួកគេ ​ហួសហេតុ​ពេក​ដើម្បី ​ទៅ​គ្រប់​គ្រង​លើ​កូនៗ​ របស់​ពួកគេ​ដូចជា ​មិន​ខ្វល់​ពី​ការ​គិត​របស់​កូនៗ ប្រាប់​កូន​ថាមិន​ឲ្យ​ធ្វើ​បែប​នេះ ​តែ​ខ្លួន​បែរ​ជា​ធ្វើ​ជាដើម។ ដូច្នេះ​ហើយ ​ពេល​ខ្លះ​សកម្ម​ភាព​ដែល ឪពុកម្តាយ​ហាម​ឃាត់ ​តែ​ខ្លួន​បែរ​ជា​ធ្វើ​បែបនេះ​ វាក៏​បាន​ធ្វើ​ឲ្យ​ក្មេងពិបាក​ និង​យល់​ច្រលំ​ មិន​ដឹង​ថា​ពួកគេ​គួរ​តែ​ធ្វើ​បែប​ណា ជាមួយ​សកម្ម​ភាព​ ឬអាកប្បកិរិយា​ទាំងអស់​នោះ​។*ជារួម​សកម្ម​ភាព​ទាំងនោះ​មាន​ដូច​ជា៖ ១. កូនមិន​អាច​និយាយ​កុហក​ តែ​ខ្លួន​អាច​
រូបតំណាង
គ្រប់​ឪពុកម្តាយ ​តែង​បង្រៀន​កូន​ពួកគេ ​មិន​ឲ្យ​ចេះ​និយាយ​កុហក​ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​កូនៗ ​ទទួល​យកនៅ​អាកប្បកិរិយា​ទាំង​នោះ​។ ក៏ប៉ុន្តែ​ពេល​ខ្លះ ​ខ្លួនឯង​បាន​ជា​ធ្វើ​មិន​បាន ហើយ​ចេះ​តែ​និយាយ​កុហក​ ទៅកាន់​កូន​​ទៅ​វិញ​។ ២. កូន​ត្រូវ​តែទម្លាប់​​គេ​ង​តែម្នាក់​ឯង ប៉ុន្តែ​ខ្លួន​បែរ​ជា​មិន​
រូបតំណាង
ឪពុកម្តាយ​មួយ​ចំនួន​យល់​ថា ​ការ​ដែល​គេង​ជាមួយ​នឹង​កូន​ៗ ​គឺ​អាច​ទម្លាប់ធ្វើ​​ឲ្យ ​កូន​ៗ​របស់​ពួកគេ មិន​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង ដូច្នេះហើយ​ពួកគេ ​ក៏​បដិសេធ​ក្នុង​ការគេង​ជា​មួយ​កូន។ ក៏​ប៉ុន្តែ​សំណួរ​សួរ​ថា​ ហេតុអ្វី​បាន​ជា​មនុស្ស​ធំ​ អាច​គេង​បន្ទប់​ជាមួយ​គ្នា​បាន​ តែ​ក្មេង​បែរ​ជា​ត្រូវ​គេង ​នៅ​បន្ទប់​បែកទៅ​វិញ​? យោងតាម​ចិត្ត​វិទ្យា ​បាន​ឲ្យ​ដឹង​ថា ​ការ​ដែល​គេ​ង​កំដរ ជួយ​ឲ្យ​កូន​របស់​អ្ន​ក ​គេង​លក់​វាអាច​បង្កើតអារម្មណ៍ ​ដែល​អាច​លូត​លាស់ដល់​​ឆ្អឹង​បានល្អ ​និង​ជួយដល់​​ស្មារតី​របស់​ក្មេង​ កាន់​តែល្អ​ប្រសើរដូច​គ្នា​ដែរ។ ៣. ខ្លួន​អាច​សម្រច​ចិត្ត​មិន​ញុំាអាហារ​ ​ តែ​កូន​ត្រូវ​តែ​ញុំា​
រូបតំណាង
ជាការពិត ​ការ​ញុំាអាហារ​ឲ្យ​ទៀត​ទាត់​ ជា​រឿង​ដែល​សំខាន់​ ស្រប​ពេល​ដែល​មនុស្ស​ធំ​ មាន​សិទ្ធ​ក្នុង​ការ​មិន​ញុំា នៅ​ពេល​ណា​ដែល​ពួកគេ​មិន​ឃ្លាន។ ក៏ប៉ុន្តែ​ក្មេង​ត្រូវ​តែ​ស្ថិត​ នៅ​ក្រោម​កា​របង្ខំ​ពី​ឪពុកម្តាយ​ ខណៈពេល​ដែលឪពុកម្តាយ​ខ្លួន​ឯង ​មិន​ធ្វើ​ជា​គំរូដល់​កូនៗផងនោះ។ ៤. ខ្លួន​អាច​ចំណាយ​ពេល​ទៅ​លើ​ការ​ចុចទូរស័ព្ទ​ តែ​កូន​មិន​អាច
រូបតំណាង
អត្រាជា​មធ្យមរបស់​ ​មនុស្ស​ម្នាក់​ៗ​បាន ​ចំណាយ​ពេល​របស់​ពួកគេ ​ទៅ​លើ​ការ​ចុច​ទូរស័ព្ទ​ ចំនួន​៣​ម៉ោង​ក្នុ​ងមួយ​ថ្ងៃ​។ ខណៈពេល​ដែល​ឪពុកម្តាយ ​ភាគ​ច្រើន​តែង​តែ​ប្រាប់​ និង​បង្ខំ​កូនៗ​ឲ្យ​ឈប់ ​ប្រើប្រាស់​ទូរស័ព្ទ​តែ​ពួកគេ​បែរ​ជា ​ចូលទៅ​លេង​បណ្តាញ​សង្គម​ ស្ទើតែ​រាល់​ថ្ងៃ​ទៅ​វិញ។ ៥. កូន​ត្រូ​វ​តែ​រៀន​ចេះ​ចែក​រំលែក​គ្នា តែ​ខ្លួន​មិន​
រូបតំណាង
ឪពុកម្តាយតែង​តែ ​បង្រៀន​កូន​ៗ​ឲ្យ​ចេះ​ ចែក​រំលែក​តុក្តតា​ ឬ​របស់​លេង ជាមួយ​គ្នា​។ ខណៈពេល​ដែល​ខ្លួន ចំណាយ​ពេល​លើ​កា​រចុច​ទូរស័ព្ទ ហើយនៅ​ពេល​ដែលកូនៗ ទាម​ទារលេង​ទូរស័ព្ទ​នោះដែរ តែ​​ខ្លួន​បែរជា​មិន​ព្រម។ ៦. កូន​ត្រូវ​តែ​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​បាន​ប្រាប់​ តែ​ខ្លួនមិន
រូបតំណាង
ឪពុកម្តាយ​គ្រប់​រូប ​តែង​តែ​ចង់​ឲ្យកូន​ៗ​របស់​ពួកគេ ​ក្លាយ​ទៅ​ជា​ក្មេង ​ដែល​ស្តាប់​បង្គាប់​ តែ​ការ​ដែល​តែង​តែ​ប្រឆាំង និង​ព្យាយាម​ចង់​ឲ្យកូន​ៗ ​ស្តាប់​បង្គាប់​បែបនេះ ​ក៏​អាច​ធ្វើ​ឲ្យ​ពួកគេ​យល់​ឃើញ​ថា ​ការប្រាថ្នាចង់​បាន និង​គំនិត​របស់​ពួកគេ ​មិន​សំខាន់។ វា​មិន​មែន​មាន​ន័យ​ថា ​អ្នក​មិន​កំណត់​វិន័យ​ឲ្យកូនៗ​នោះទេ តែ​ក៏​គួរតែ​មាន​ចន្លោះ​ខ្លះ ​ទុកឲ្យ​ពួកគេ ​មាន​ការ​សម្រេចចិត្តដោយ​ខ្លួន​ឯងផងដែរ។ ៧.​ កូន​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ល្អ តែ​ខ្លួន​មិន​
ឪពុកម្តាយ​គ្រប់​រូប​ តែង​តែ​ចង់ឲ្យ​កូនៗ ​ជោគ​ជ័យក្នុង​ជីវិត​ ហើយ​ក៏តែង​តែ​លើកទឹក​ចិត្ត​ ពួកគេ​ឲ្យ​ខិតខំ​រៀន​សូត្រ ​និង​ព្យាយាម​អ្វី​ដែល​ថ្មីៗ។ ហើយនៅពេលដែលកូន​ៗ មិនធ្វើ​តាម​ ឪពុកម្តាយ​ក៏នឹង​ប្រាប់​ពី​មូល​ហេតុ ដែល​ពួកគេ​ត្រូវ​តែ​មាន ​ចំណេះ​ដឹង​ទាំងនោះ​នៅ ​ក្នុង​ជីវិត​របស់​ពួកគេ​។ ប៉ុន្តែសកម្មភាពរបស់​ ​ឪពុកម្តាយ​ច្រើនតែផ្ទុយនឹងខ្លួនឯងដោយ មិនធ្វើជាគំរូដល់កូន ៗរបស់ពួកគេ និងធ្វើផ្ទុយពីអ្វីដែលពួកគេ បាននិយាយប្រាប់​ដល់​កូនៗផងដែរ។**យ៉ាង​ណាមិញ ទាំង​នេះ​គ្រាន់​តែ​ជាចិត្ត​ ​ដែល​ឪពុកម្តាយ​ធ្វើ​ឡើង​ ដើម្បី​ឲ្យកូន​ៗ​ របស់​ពួកគេ​បាន​ល្អតែ​ប៉ុណ្ណោះ។ ព្រោះឪពុកម្តាយ​គ្រប់​រូប ​តែងតែ​ចង់​ឲ្យកូនៗ​ សប្បាយ​រីករាយ​ និង​គ្មាន​ទុក្ខ​កង្វល់​អ្វី​​នោះឡើយ។ ក៏ប៉ុន្តែ​ពេល​ខ្លះ​ ការ​ដែល​ព្យាយាម​ដាក់​សម្ពាធ និង​មិន​ធ្វើ​ជា​គំរូ​ហើយ​ ធ្វើ​ផ្ទុយ​ពី​គំនិត​ដែល​ខ្លួន​បាន​ប្រដៅ ​ទៅ​កូន​ក៏​ជា​រឿង​មួយ ​ដែល​មិន​ត្រឹម​ត្រូ​វផងដែរ៕ ប្រភព៖ brightside