ចុងក្រោយ! មានតែពាក្យថាមិត្ត ទើបអាចរក្សាទំនាក់ទំនងឱ្យឋិតថេរ មានតែពាក្យថាមិត្តគឺល្អបំផុត

មិត្តភាព អាចប្រែក្លាយជាស្នេហា តែស្នេហា ពិបាកនឹងប្រែក្លាយជាមិត្តវិញណាស់ ព្រោះភាគច្រើននៃមនុស្សយើងគឺ ដាច់ខាត មិនធ្វើជាមិត្តជាមួយនឹងសង្សារចាស់នោះឡើយ ព្រោះពិបាកនឹងធ្វើចិត្តទទួលយក តែបើអ្នកអាចធ្វើបាន គឺជារឿងដែលល្អបំផុត ព្រោះជួនកាល ទំនាក់ទំនងយើង ហើយនឹងសង្សារចាស់ គឺសាកសមធ្វើជាមិត្តច្រើនជាងដៃគូជីវិត។ពេលខ្លះ ក្នុងទំនាក់ទំនងស្នេហា វាពិបាកនឹងថែរក្សាជាងទំនាក់ទំនងក្នុងភាពជាមិត្ត ដូចពាក្យគេថា ជាមិត្តនឹងគ្នាល្អស្រាប់ហើយ កុំចង់ផ្លាស់ប្ដូរមិត្តទៅជាស្នេហា កុំឱ្យបាត់បង់ទាំងស្នេហា ទាំងមិត្តភាព ព្រោះភាពចចេសរបស់យើង វានឹងធ្វើឱ្យយើងបាត់បង់គ្រប់យ៉ាងក៏អាចថាបានដែរ។
រូបតំណាង
ពេលខ្លះ យើងអាចមានសិទ្ធត្រឹមស្រឡាញ់ តែយើងមិនអាចមានលទ្ធភាពក្នុងការបង្កើតស្នេហា មិនមានលទ្ធភាពក្នុងការថែរក្សាចំណងស្នេហា ដូចថែរក្សាចំណងមិត្តភាពនោះឡើយ ដូច្នេះហើយ បើអាចធ្វើជាមិត្តបានក៏ធ្វើត្រឹមជាមិត្តទៅ កុំចង់រំលងខ្សែបន្ទាត់ ព្រោះមិនមែនគ្រប់ការស្រឡាញ់ទាំងអស់ សុទ្ធតែត្រូវធ្វើជាសង្សារ ឬដៃគូស្នេហានោះឡើយ ធ្វើជាមិត្តនឹងគ្នា ទើបវាអាចគង់វង្សយូរអង្វែង មិនហត់នឹងតាមហួងហែងគេ មិនពិបាកនឹងត្រូវមើលទឹកមុខគេ ជាមិត្តល្អ ពេលខ្លះ ធ្វើធម្មតាៗ ទើបយើងអាចបានធូរចិត្ត៕
រូបតំណាង
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធ