ឆ្ងល់ទេ ហេតុអ្វីឥណ្ឌាបរិភោគបាយនឹងដៃ តាមពិត ដោយសារមូលហេតុនេះសោះ

  • ព្រហស្បតិ៍ ២៥ មិថុនា, ២០២០ ១៥:០៨
ឥណ្ឌា៖ កន្លងមកយើងធ្លាប់ឃើញ តាមបណ្តាញសង្គមជានិច្ច ដែលជនជាតិឥណ្ឌាតែងតែពិសារអាហារនឹងដៃជានិច្ចដោយពួកគេមិនមិនប្រើប្រាស់ស្លាបព្រាឬ សមនិង សូម្បីតែដួសម្ហូបក៏ពួកគេប្រើប្រាស់ដៃជំនួសវែកឬ ស្លាបព្រាដែរ។ជាការពិតណាស់ នេះមិនមែនជារឿងចម្លែកនោះ ដែលតម្រូវឲ្យពួកគេបរិភោគរបៀបនេះតកូនតចៅនោះ ប៉ុន្តែក្រោយពីការបរិភោគគឺមានអត្ថន័យរបស់វា ដែលមានតាំងពីយូរលង់ណាស់មកហើយ ចំណែកអ្នកខ្លះគិតថាធ្វើបៀបនេះមានភាពគគ្រឹចស្មោគគ្រោកណាស់ ព្រោះតែដៃជាប្រភពនៃមេរោគនិង បាក់តេរីជាច្រើនប្រភេទផងដែរ។ជាក់ស្តែងថ្ងៃនេះ សូមលើកយកប្រធានបទដែលទាក់ទងទំនៀមទម្លាប់ តកូនតចៅនៃការបរិភោគនឹងដៃររបស់ឥណ្ឌាម្តង ថាតើមានអត្ថន័យយ៉ាងដូចម្តេចខ្លះ បានជាពួកគេមិនខ្ចីប្រើប្រាស់ស្លាបព្រាឬ សមសូម្បីតែបន្តិចសោះនោះ៖១.គ្រប់ម្រាមដៃសុទ្ធតែមានអត្ថន័យម្រាមដៃមេតំណាងឲ្យ ធាតុAgni (ភ្លើង)ម្រាមដៃចង្អុលតំណាងឲ្យ ធាតុVayu(ខ្យល់)ម្រាមដៃកណ្តាលតំណាងឲ្យ ធាតុAakasha(មេឃ)ម្រាមដៃនាងតំណាងឲ្យ ធាតុParthivi(ដី)ម្រាមដៃកូនតំណាងឲ្យ ធាតុJala(ទឹក)
រូបតំណាង
២.សម្តែងពីការគោរពទស្សនៈឥណ្ឌា ការបរិភោគនឹងដៃគឺសម្តែងពីការគោរព រាប់អាន ប៉ុន្តែមិនមែនជាការតម្រូវ ឲ្យអ្នកបរិភោគអាហារនឹងដៃនោះទេ អ្នកក៏បានបរិភោគដោយប្រើស្លាបព្រាឬ សមបាន ប៉ុន្តែភាគច្រើនអាហារឥណ្ឌាគឺធ្វើឡើយ សម្រាប់បរិភោគនឹងដៃតែម្តង។
រូបតំណាង
៣.ធ្វើឲ្យអាហារកាន់តែមានរស់ជាតិឆ្ងាញ់ទ្វេរដងការបរិភោគអាហារនឹងដៃ ពេលខ្លះមើលទៅដូចជារាងញញើតបន្តិចមែន ប៉ុន្តែចំពោះអាហារខ្លះវិញវាក៏អាចជួយបន្ថែមរសជាតិឲ្យកាន់ឆ្ងាញ់ជាងមុនផងដែរ។
រូបតំណាង
៤.ធ្វើឲ្យអារម្មណ៍ស្រស់ថ្លាមិនស្មុគស្មាញការបរិភោគអាហារនឹងដៃអាចធ្វើឲ្យយើងទទួលអារម្មណ៍បែបស្រស់ថ្លា ជ្រះថ្លា ដោយសារតែដៃគឺដៃគឺជាផ្នែកមួយនៃរាងកាយយើងដែរ នៅពេលយើងចាប់អាហារមកបញ្ចុកក្នុងមាត់ដោយដៃផ្ទាល់ ដែលជនជាតិឥណ្ឌាជឿថានេះមិនត្រឹមតែជាចំណីអាហារនោះទេ តែគឺជាចំណីអារម្មណ៍ផងដែរ។
រូបតំណាង
៥.ផ្តល់ភាពងាយស្រួល ដោយយើងមិនចាំបាច់លាងស្លាបព្រានេះជាភាពងាយស្រួលមួយរបស់ជនជាតិឥណ្ឌា ដោយពួកគេមិនប្រើប្រាស់ស្លាបព្រាហូបអាហារឡើយ ព្រោះពួកគេប្រើប្រាស់ដៃជំនួសស្លាបព្រាទៅហើយ
រូបតំណាង