ស្តែងណាស់! ប្រទះឃើញថាសហោះ សង្ស័យជាមនុស្សភពផ្កាយ

ប៉ូឡូញ៖ ថ្មីៗនេះ មានបុរសម្នាក់ឈ្មោះ Philip Mantle ថតបានរូបថត ថាសហោះមួយសន្លឹក ដោយចៃដន្យ សង្ស័យតែជាយានអវកាសមនុស្សភពផ្កាយ ដែលបានចូលមកក្នុងផែនដីយើង។ដោយឡែក បុរសម្នាក់នេះ បានរូបថតរូបនេះ ដោយចៃដន្យក្រោយពីគាត់បានឃើញ វត្ថុមួយមានសំប៉ែត ដូចថាសយ៉ាងម៉េចមិន ដែលពេលនោះគាត់ នៅក្នុងព្រៃជ្រៅមួយនៅក្នុងប្រទេសប៉ូឡូញ ជាពិសេសវាល្បឿន ដែលវាហោះហើរគឺមិនលឿនប៉ុន្មានទេ និងមានកម្ពស់ទាបផងដែរ ដោយគាត់អាចលឺសម្លេងវត្ថុនោះ អូសទៅនឹងចុងដើមឈើដែលក្បែរនោះផងដែរ មុនពេលដែលវា បានហោះចេញទៅ។ក្រោយពីបានដូច្នេះ ក៏មានមនុស្សជាច្រើនបានបញ្ចេញមតិ ដោយខ្លះថានេះអាចជារឿងពិតនិង ខ្លះទៀតនិយាយគាត់មានជំងឺផ្លូវចិត្ត រួចក៏បង្ហោះរូបថតផ្តេសផ្តាសបែបនេះ។ទោះបីជាមានរឿងដូច្នេះក៏ដោយ ក៏បុរសម្នាក់នេះ នៅអះអាងយ៉ាងច្បាស់ៗ ថារូបថតនេះ គឺមិនបានប្រើប្រាស់កម្មវីធីដើម្បីកាត់តអ្វីឡើយ គឺគាត់ជាអ្នកថតផ្ទាល់តែម្តង៕សូមចូលមើលរូបភាពខាងក្រោម៖
រូបថតដែលសង្ស័យថា ថាសហោះមនុស្សភពផ្កាយ
រូបថតដែលសង្ស័យថា ថាសហោះមនុស្សភពផ្កាយ
រូបថតដែលសង្ស័យថា ថាសហោះមនុស្សភពផ្កាយ
រូបថតដែលសង្ស័យថា ថាសហោះមនុស្សភពផ្កាយ
ថាសហោះ(រូបតំណាង)