ទើបតែទិញរថយន្ដតម្លៃរាប់សែនដុល្លារបាន២០នាទីសោះ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យខ្ទេចមួយរំពេច

  • អាទិត្យ ២៨ មិថុនា, ២០២០ ០៩:១៨
អង់គ្លេស៖ រថយន្ដមួយគ្រឿង ប្រភេទ Lamboghini ស៊េរីថ្មីសន្លាង ដែលមានតម្លៃ២០០,០០០ផោន (ប្រមាណ២៥០,០០០ដុល្លារអាមេរិក) ត្រូវបានខូចខាតក្នុងគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីបើកបរចេញពីកន្លែងដាក់តាំងបង្ហាញលក់ បានត្រឹមតែ២០នាទីប៉ុណ្ណោះ។ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃពុធទី២៤ ខែមិថុនា នាវេលាម៉ោងប្រហែល១:០០នាទីរសៀល នៅតំបន់ Walkfield។ ចំពោះដើមហេតុ គឺបណ្ដាលមកពីរថយន្ដ Lamboghini បានបាត់បង់ការគ្រប់គ្រង និងបញ្ឈប់ម៉ាសុីនភ្លាមៗលើផ្លូវ ដែលធ្វើឲ្យរថយន្ដមួយគ្រឿងទៀត ជាន់ហ្វ្រាំងមិនទាន់ ក៏បុកពីក្រោយមួយទំហឹងតែម្ដង។យ៉ាងណាមិញ ម្ចាស់រថយន្ដដ៏មានតម្លៃ Lamboghini មិនទាន់ត្រូវបានបង្ហាញអត្តសញ្ញាណឡើយ។ ចំណែកឯម្ចាស់រថយន្ដ ដែលបើកបុកពីក្រោយវិញ បានរងរបួសត្រង់ក្បាល តែប៉ូលិសជឿជាក់ថា នឹងមិនធ្ងន់ធ្ងរទេ ហើយក៏គ្មានកំហុសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ៕សូមទស្សនារូបភាពខាងក្រោម៖
រថយន្ដLamboghini ដែលខូចខាត
រថយន្ដ Lamboghini ដែលខូចខាត