Preem Ranida​ បង្ហាញល្វែងលើយ៉ាងស៊ិចស៊ី ធ្វើឲ្យហ្វេនៗទ្រាំមិនសរសើរមិនបាន

ថៃ៖ តារាសម្ដែងថៃប្រចាំទូរទស្សន៍ CH3 កញ្ញា Preem Ranida គឺជាតារាសម្ដែងស្រីកូនកាត់កាត់ថៃ-អ៊ីតាលី ដែលមានវ័យទើបតែ២៤ឆ្នាំ តែកញ្ញាបានបង្កើតកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញតាមរយៈខ្សែភាពយន្តភាគជាច្រើនកន្លងមក ជាពិសេសគឺសម្រស់របស់កញ្ញាកាន់តែស្អាត និងលេចធ្លោថែមទៀត។យ៉ាងណាមិញ ជារឿយហ្វេនៗតែងតែឃើញកញ្ញាតែងខ្លួនបែបសុភាពរាបសារនៅក្នុងខ្សែភាពយន្តដោយកម្រឃើញកញ្ញាតែងខ្លួនបែបស៊ិចស៊ីណាស់។តែកាលពីថ្មីៗនេះ កញ្ញា​ Preem Ranida បានបង្ហាះរូបភាពស៊ិចស៊ីបញ្ចេញដើមទ្រូង និងសាច់សដូចបណ្ដូលចេកជាច្រើនសន្លឹក តាមរយៈបណ្ដាញសង្គមដែលធ្វើឲ្យហ្វេនៗលាន់មាត់សសើរគ្រប់ៗគ្នានូវសម្រស់ និងរាងដ៏ស្រឡូនរបស់នាងផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖
preem ranida
preem ranida
preemranida
preem ranida