ស្តែងពេកហើយ! លឺសម្លេងស្រែកហៅឲ្យជួយក្នុងព្រៃជ្រៅ ពេលរត់ទៅមើល... (Video Inside)

  • ច័ន្ទ ២៩ មិថុនា, ២០២០ ១០:៣១
បរទេស៖ ​ថ្មីៗនេះ មានបុរសពីរនាក់ ដែលជាអ្នកប្រម៉ាញ់វិញ្ញាណ មាននៅក្នុងឆាណែលនៅក្នុងគេហទំព័រយូធូបមួយឈ្មោះ Ghost Quest TVបានបង្ហោះវីដេអូមួយដែល បង្ហាញពីសកម្មភាពស្វែងរកព្រលឹងខ្មោច នៅក្នុងព្រៃជ្រៅមួយ ដោយបានជួបហេតុការណ៍មួយ ដ៏គួរឲ្យព្រឺក្បាលមួយ។ដោយឡែក វីដេអូដែលមានរយៈពេល៣១នាទីនោះ ត្រូវបានចែកចាយជាបន្តបន្ទាប់ក្រោយ វីដេអូត្រូវបានថតយ៉ាងលម្អិតពីសកម្មភាព ដែលបុរសទាំងពីរនាក់នោះ បានចូលក្នុងតំបន់មួយដែលមានព្រៃក្រាស់ ដោយនៅពេលដែលម្ចាស់ឆាណែលទាំងពីរនាក់នោះ មានម្នាក់បានឃើញស្រីមានសក់វែង ជាមួយការស្លៀកពាក់រ៉ូបពណ៍ស ដែលដូចអ្វីដែលរូបគេបានឃើញនាង កាលពីប៉ុន្មានឆ្នាំមុន ផងដែរ។បន្ទាប់មក ពួកគេក៏បានយកប្រអប់មួយ ដែលហៅថាប្រអប់វិញ្ញាណមួយ ដែលវត្ថុមួយនេះអាច ចាប់យកសម្លេងខ្មោចបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ នៅពេលពួកគេចាប់ផ្តើមប្រើប្រាស់ប្រអប់វិញ្ញាណនោះ បន្ទាប់មកពួកគេក៏អាចចាប់បានសម្លេងមួយដែលមានលក្ខណៈស្រដៀងទៅនឹង ពាក្យ Help ដែលមានន័យក្នុងភាសាខ្មែរថា  «ជួយផង» ដែលបុរសទាំងពីរជឿថា ខ្មោចនោះពិតជា ចង់ទំនាក់ទំនងមកពួកគេមែន។មិនទាន់បានប៉ុន្មានផង ប្រអប់វិញ្ញាណក៏ចាប់បានសម្លេងមួយទៀត ដែលលើកនេះដូចជាមនុស្សចាស់ស្រែកថា Be Gone ដែលមានន័យថាជាភាសាខ្មែរថា  «ចេញទៅ»ក្នុងលក្ខណៈខឹងសម្បារយ៉ាងខ្លាំង។គួររម្លឹកដែរថា ការបញ្ចេញមតិរបស់ទស្សិកជន ក៏មានអ្នកខ្លះធ្លាប់បានឃើញ ស្រីស្លៀករ៉ូបពណ៍ស នៅពេលយប់ឬ នៅពេលទៀបភ្លឺផងដែរ ប៉ុន្តែអ្នកខ្លះទៀត ក៏មិនដែលបានឃើញអ្វី នៅទីនេះដែរ៕សូមចូលមើលវីដេអូនិង រូបភាពខាងក្រោម៖
សកម្មភាពការប្រម៉ាញ់វិញ្ញាណ របស់បុរសពីរនាក់
សកម្មភាពការប្រម៉ាញ់វិញ្ញាណ របស់បុរសពីរនាក់
ដើមឈើដែលមានលក្ខណៈមិនប្រក្រតី
ខ្មោច(រូបតំណាង)