វិធី ៤យ៉ាង ក្នុងការថតរូបតាមទូរស័ព្ទ ឲ្យមានភាពទាក់ទាញប្រៀបដូចអ្នកមានជំនាញ

បើនិយាយពីការថតរូប អាចនិយាយបានថានរណាៗក៏ចេះថត និងអាចថតបានដែរ។ អ្នកខ្លះនិយាយ ថា លុះត្រាតែមានកាមេរ៉ាទំនើបៗទើបអាចថតរូបបានល្អ និងមានគុណភាព។ ប៉ុន្តែថ្ងៃនេះ សុំលើក យកវិធីថតរូបតាមទូរស័ព្ទ ដែលអាចថតបានរូបភាពស្អាត រូបភាពទាក់ទាញ និងប្រៀបបានដូចអ្នកជំនាញថតអ៊ីចឹង។  វិធីងាយៗទាំង ៤ ខាងក្រោមនេះប្រាកដជាអាចជួយលោកអ្នកក្នុងការផ្តិតយករូបភាពតាមទូរស័ព្ទ លើសពីការរំពឹងទុក៖វិធីទី១: ជូតសម្អាតត្រង់កញ្ចក់កាមេរ៉ា
ជាទូទៅ អ្នកទាំងអស់គ្នាតែងតែភ្លេចសម្អាតខាងមុខ Camera មុននឹងថត ជាហេតុធ្វើឲ្យរូបភាពមានលក្ខណៈស្រអាប់ ឬមិនសូវច្បាស់ល្អ។ ប្រសិនអ្នកមិនបានជូតសម្អាតកាមេរ៉ាជាមុន នោះរូបភាពល្អៗមិនងាយនឹងថតបាន ២ដងឡើយ។ ដើម្បីកុំឲ្យស្តាយក្រោយ អ្នកគម្បីគួរតែធ្វើការសម្អាតកាមេរ៉ា ឲ្យបានញឹកញាប់មុននឹងចាប់ផ្តើមថតរូប។វិធីទី២: បើកមុខងារ Grid Line នៅលើកាមេរ៉ាGrid Line គឺជាខ្សែបន្ទាត់ ផ្តេក២ និងបញ្ឈ២ រត់កាត់គ្នា ដែលជាទូទៅហៅថា ខ្សែបន្ទាត់ Rule Of Third។ ការដាក់ខ្សែបន្ទាត់បែបនេះ គឺដើម្បីងាយស្រួលក្នុងការមើលប្លង់ ដើម្បីកុំឲ្យផ្អៀង មិនត្រង់ មិនស្មើ និងងាយស្រួលក្នុងការដាក់ Subject ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតនៃប្លង់នីមួយៗផងដែរ។វិធីទី៣: ការ Focus (ផ្តោតលើការថត)នៅពេលដែលយើងចង់ថតសំដៅទៅអ្វីមួយ សូមកុំភ្លេចប្រើម្រាមដៃចុចឲ្យចំទីតាំង ឬមុខមនុស្សជាមុនសិនមុននឹងធ្វើការថត។ ការធ្វើបែបនេះគឺដើម្បីឲ្យរូបភាពមានសភាពច្បាស់ល្អ និងមិនព្រាល។  អ្វីដែលពិសេសនោះគឺ នៅពេលថតរូប អ្នកត្រូវលើកដាក់ទូរសព្ទ័  ឬទំលាក់ទូរសព្ទ័ឡើង ឬចុះក្រោម ផ្តេក ឬបពា្ឈរ ឆ្វេង ឬស្តាំ ដើម្បីសារ៉េប្លង់ដែលអ្នកចង់បាន ចង់ថត​ ពីព្រោះអ្នកដែលយើងចង់ថត មិនដឹង និងពិបាកសារ៉េតាមទូរស័ព្ទ ដើម្បីឲ្យរូបកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត។វិធីទី៤: វិធី Zoomការទាញវត្ថុមកជិត ដើម្បីធ្វើការថត វាមិនមែនជាការល្អប្រសើរ​ និងងាយស្រួលនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់គុណភាពរូប ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន SmartPhone មួយចំនួនបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗដែលហៅថា Digital Zoom ក្នុងមុខងារកាមេរ៉ារបស់ខ្លួន ដែលអាចរក្សាគុណភាព Zoom 5x រហូតដល់ 10x Zoom បានយ៉ាងល្អប្រសើរ៕
នេះជាមុខងារ Grid Line ដែលងាយស្រួលក្នុងការកំណត់នូវគម្លាតសងខាងស្មើគ្នា
នេះជាមុខងារ focus លោកអ្នកអាចយកម្រាមដៃចុចនៅលើអេក្រង់បាន ដើម្បីឲ្យរូបមនុស្ស ឬវត្ថុផ្សេងៗច្បាស់