កក្រើកមែនគូនេះ! សិស្សប្អូនដេញបុកសិស្សច្បង ទាំងមិនញញើតកែង (មានវីដេអូ)

  • ច័ន្ទ ២៩ មិថុនា, ២០២០ ១៣:០៥
ភ្នំពេញ៖ បញ្ញា ដេញសម្រុកកាត់តែខ្លាំងទោះបីសិស្សច្បង ផល សោភ័ណ្ឌ ប្រលែងកែងមិនសម្ចៃក៏ដោយ។ ការប៉ះគ្នារវាង លន បញ្ញា និង​ ផល សោភ័ណ្ឌ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ចំពោះការប្រកួតរបស់អ្នកទាំងពីរ។ ប្រិយមិត្តស្នេហាវិស័យគុនខ្មែរពិតជាបានដឹងហើយថា បញ្ញា ពូកែនៅពេលចូលកៀក ចំណែក សោភ័ណ្ឌ ពូកែវាយឆ្ងាយ ទោះបីជា សោភ័ណ្ឌ ខំវាយទប់ស្កាត់ការដើរចូលពី បញ្ញា យ៉ាងណាក៏ដោយតែនៅតែមិនអាចបញ្ឈប់ការដាក់សម្ពាធពីសំណាក់សិស្សប្អូនបានឡើយ។
ការវាយរបស់អ្នកទាំងពីរ
ក្នុងទឹក៤ គេក៏ឃើញមានវត្តមានការប្រើកែងពីសំណាក់សិស្សច្បង ផល សោភ័ណ្ឌ មកលើបញ្ញាតែមិនបណ្តាលឲ្យមានស្មាមរបួសអ្វីឡើយ។ លទ្ធផលបញ្ចប់ ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ ទទួលបានជ័យជម្នះដោយពិន្ទុ។ យ៉ាងណាក៏ដោយមានប្រិយមិត្តជាច្រើនសរសើរ បញ្ញា ដែលធ្វើបានល្អក្នុងប្រកួតនេះ និងខ្វះល្បឿនវាយចេញ ព្រមទាំងលើកទឹកចិត្តឲ្យខំប្រឹងហ្វឹកហាត់បន្ថែមទៀត៕ចង់ឃើញការប្រកួត រវាង ផល សោភ័ណ្ឌ និង លន បញ្ញាជក់ចិត្តកម្រិតណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖