ដំណឹងល្អបានមកដល់! អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកលើទូរសព្ទមួយចំនួន ចាប់ផ្ដើមទទួលបានមុខងារ Dark Mode

បរទេស៖ បន្ទាប់ពីដាក់ឲ្យដំណើរការមុខងារ dark mode នៅលើផ្ទៃ interface ថ្មី សម្រាប់កុំព្យូទ័ររួចមក ហ្វេសប៊ុកបានបញ្ជាក់ថា ខ្លួនក៏កំពុងធ្វើតេស្ដមុខងារមួយនេះ សម្រាប់កម្មវិធីទូរសព្ទដូចគ្នាផងដែរ។ យ៉ាងណាក៏ដោយ ហ្វេសប៊ុកបានដាក់ឲ្យសាកល្បងនូវមុខងារ dark mode សម្រាប់អ្នកប្រើប្រាស់មួយចំនួនតូចប៉ុណ្ណោះ នៅលើពិភពលោក។
មុខងារ dark mode នៅលើ Android
មុខងារ dark mode នៅលើ Android
អ្នកនាំពាក្យបាននិយាយថា មុខងារ dark mode ដែលដាក់ឲ្យប្រើប្រាស់នៅលើកុំព្យូទ័រតាំងពីប៉ុន្មានខែមុន ជួយកាត់បន្ថយការសម្លឹងមើល ជាពិសេសនៅក្នុងបរិស្ថានដែលមានពន្លឺទាប។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងពីពេលវេលា នៃការដាក់ឲ្យប្រើប្រាស់មុខងារមួយនេះ ជាសកល សម្រាប់កម្មវិធីទូរសព្ទទាំងអស់នៅឡើយទេ។ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនដែលទើបតែទទួលបានមុខងារ dark mode បានបង្ហាញវា នៅលើបណ្ដាញសង្គម Twitter។ វាជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ដែលហ្វេសប៊ុកត្រូវចំណាយពេលយូរ ដើម្បីបញ្ចេញមុខងារមួយនេះសម្រាប់ទូរសព្ទ។ មុខងារ dark mode អនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្លាស់ពណ៌នៅផ្ទៃខាងក្រោយ ទៅជាពណ៌ខ្មៅ ដោយសារវាជួយឲ្យអ្នកប្រើប្រាស់មួយចំនួន ងាយស្រួលសម្លឹងមើល ហើយមុខងារនេះភាគច្រើនជួយសន្សំសំចៃថាមពលថ្មផងដែរ៕