ស្រលាញ់ធម្មជាតិពេក បុរសម្នាក់នេះ ចំណាយប្រាក់ទិញរុក្ខជាតិរាប់រយដើម ដាំពាសពេញក្នុងផ្ទះ

  • ច័ន្ទ ២៩ មិថុនា, ២០២០ ១៤:៤៨
អាមេរិក៖ លោក សុីរ៉ុល សូនទីឡានណូ វ័យ៣០ឆ្នាំ មកពីទីក្រុង Monterey រដ្ឋកាលីហ្វ័រញ៉ា បានដាំរុក្ខជាតិពាសពេញខាងក្នុងផ្ទះរបស់លោក រហូតដល់ទៅជាង៣០០ដើម និងខាងក្រៅផ្ទះ៧០ដើមផងដែរ។លោក សុីរ៉ុល បានឲ្យដឹងថា រូបលោកផ្ទាល់ បានចាប់កំណើតក្នុងគ្រួសារកសិករមួយ និងធំលូតលាស់ដោយបរិស្ថានជុំវិញខ្លួន សុទ្ធសឹងតែជាធម្មជាតិ ហើយនេះអាចជាហេតុដែលធ្វើឲ្យលោកស្រលាញ់រុក្ខជាតិខ្លាំងបែបនេះ។ មកទល់ពេលនេះដែរ លោកបានចំណាយប្រាក់ចំនួនប្រមាណ៥,០០០ដុល្លារអាមេរិកទៅលើរុក្ខជាតិ ហើយយ៉ាងហោចណាស់ក្នុងមួយសប្ដាហ៍ លោកមានទម្លាប់ទិញរុក្ខជាតិ ១ដើម ឬ២ដើមជានិច្ច។ ជារៀងរាល់ថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ លោកចំណាយពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ក្នុងការស្រោចទឹក និងពិនិត្យមើលរុក្ខជាតិទាំងនោះ។ តែសម្រាប់ថ្ងៃចុងសប្ដាហ៍វិញ លោកចំណាយពេលរហូតដល់២ ទៅម៉ោង ក្នុងការគាស់រុក្ខជាតិ យកទៅដាក់ក្នុងថូថ្មី និងថតរូបបង្ហោះទៅលើបណ្ដាញសង្គមជាដើម។យ៉ាងណាមិញ លោក សុីរ៉ុល នឹងមិនបោះបង់ចោលទម្លាប់ដាំរុក្ខជាតិនេះឡើយ ហើយលោកនឹងបន្ដដាំបន្ថែមទៀតផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖
លោកសុីរ៉ុល សូនទីឡានណូ
លោកសុីរ៉ុល សូនទីឡានណូ
លោកសុីរ៉ុល សូនទីឡានណូ
លោកសុីរ៉ុល សូនទីឡានណូ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពខាងក្រៅផ្ទះ
ទិដ្ឋភាពខាងក្រៅផ្ទះ