ក្តុកក្តួលណាស់! ម្តាយយុវតីជួបគ្រោះថ្នាក់ស្លាប់ថ្ងៃមុន យំបោកខ្លួន សឹងសន្លប់ ក្រោយឃើញមុខកូនជាលើកចុងក្រោយ (មានវីដេអូ)

  • ច័ន្ទ ២៩ មិថុនា, ២០២០ ១៥:០៦
ភ្នំពេញ៖ រម្លឹកហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែន​រន្ធត់​មួយ បានកើតឡើងកាលពីយប់ទៀបភ្លឺ ឈានចូលថ្ងៃទី​២៧ ខែ​មិថុនា ​កន្លង​ទៅ​នេះ បានធ្វើយុវតី ស្រស់សោភាម្នាក់ឈ្មោះ គ្រី សុជាឡែន ដែលគេបានស្គាល់ថា «Ah Jruy» ត្រូវបានរថយន្ត បុកនៅផ្លូវបំបែកជាបួន អូសជាង៣០ម៉ែត ស្លាប់យ៉ាងអាណោចអាធ័មជាពន់ពេក។ទន្ទឹមនឹងនេះផងដែរ សពត្រូវបានយកទៅធ្វើបុណ្យនៅស្រុកកំណើត ខេត្តកំពង់ចាម និងថ្ងៃនេះជាថ្ងៃដែលត្រូវបញ្ចុះសព ដើម្បីប្រារព្ធពិធីបុណ្យតាមបែបព្រះពុទ្ធសាសនា។ ក្នុង​ទិដ្ឋភាព​នោះដែរ បានធ្វើឲ្យ សាច់ញាតិ មិត្តភក្តិ មានការសោកស្តាយជាខ្លាំង ជាពិសេសនោះ ម្តាយ​របស់​ជនរងគ្រោះ​ បានស្រែក​ទ្រហោយំ​បោក​ខ្លួន​ជាខ្លាំង​ ចំពោះ​ការ​បាត់​កូន​ជា​ទី​ស្រលាញ់​ និងលឿនបំផុត​មិនអាច​ទទួល​យក​បាន​ភ្លាមៗ​ បានស្លុតស្មារតី រហូតដល់សន្លប់ទៀតផង។នេះជា​រឿង​មួយ​ដ៏រន្ធត់​ និងជា​ក្តី​សោក​ស្តាយយ៉ាង​ខ្លាំង​បំផុត​សម្រាប់​ក្រុម​គ្រួសារ​សព​ ដែលបានបាត់បង់​សមាជិក​គ្រួសារ​តែមួយ​ពព្រិច​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍មួយនេះ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ មិនគួរណា នារី​វ័យ​ក្មេង​ រូបនេះ បានជួបរឿងអាក្រក់បែបនេះសោះឡើយ៕បើចង់កាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
ម្តាយនៃសព
នារីជនរងគ្រោះ
នារីជនរងគ្រោះ
ទិដ្ឋភាព​
ទិដ្ឋភាព​ពេលបុណ្យសព
ទិដ្ឋភាព​ពេលបុណ្យសព