ខែក្រោយនេះ! ប្រទេសថៃនឹងចាប់ បើកហាងលក់ផ្សេងៗ និងឲ្យបរទេសចេញចូលវិញហើយ តែត្រូវមានលក្ខខណ្ឌ

  • ច័ន្ទ ២៩ មិថុនា, ២០២០ ១៦:៤១
ថៃ៖ ថ្មីៗដោយយោងតាមសារព័ត៌មានថៃមួយបានចុះផ្សាយថា ក្នុងខែក្រោយនេះប្រទេសថៃនឹងអនុញ្ញាត្តិឲ្យហាងផាប់និង បារបើកឡើងវិញផងដែរជាពិសេសគឺភ្ញៀវទេសចរអន្តរជាតិ ក៏អាចចេញចូលវិញដូចដើមបានដែរ ប៉ុន្តែត្រូវមានលក្ខខណ្ឌខ្លះដែរ។ដោយឡែកចំពោះហាងផាប់ឬ បារត្រូវគោរពតាមច្បាប់ដែលបានចែងដូចជារក្សាគម្លាត និងក្បួនអនាម័យតាមវេជ្ជបញ្ជារបស់ពេទ្យផងដែរ រីឯជនបរទេសដែលមានការអនុញ្ញាត្តិដោយមានការងារ ឬក៏គ្រួសារនៅក្នុងប្រទេសថៃគឺត្រូវនៅដាច់ដឡែកចំនួន១៤ថ្ងៃជាមុនសិន ទើបអនុញ្ញាត្តិឲ្យចេញក្រៅបាន។រីឯអ្នកជំនួញដែលមកពីប្រទេស សិង្ហបុរី ចិន ជប៉ុន កូរ៉េខាងត្បូង និងហុងកុង អាចនឹងលើកលែងពីករណីដាក់នៅដោយឡែកចំនួន២សបា្តហ៍បានប្រសិនបើជាមានភ្ជាប់នូវលំខិតបញ្ជាក់ថាពួកគេមិនមានជំងឺឆ្លងកូវីដ១៩នេះឡើយ។គួររម្លឹកដែរថា វីរុសកូវីដ១៩ បានសម្លាប់មនុស្ស៥៨នាក់ ក្នុងចំណោម៣១៦៩នាក់ ដែលមានមនុស្ស៣០៥៣បានជាសះស្បើយ នៅក្នុងប្រទេសនេះផងដែរ៕សូមចូលមើលរូបភាពខាងក្រោម៖
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង