ខ្លាចាស់លេងគ្នាហើយ! មិនលាក់ក្បាច់ទេគូនេះ ឡុង សុវណ្ណឌឿន ប៉ះ ពុទ្ធ ឆាយរិទ្ធី

  • ច័ន្ទ ២៩ មិថុនា, ២០២០ ១៦:៥១
ភ្នំពេញ៖ គូគីឡូធ្ងន់ជើងចាស់ដូចគ្នា រវាង ឡុង សុវណ្ណឌឿន និង ពុទ្ធ ឆាយរិទ្ធី ពិតជាធ្វើឲ្យកក្រើកសង្វៀនស៊ីប៊ីអេសណាស់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ប្រិយមិត្តដែលបានទស្សនាការប្រកួតអ្នកទាំងពីរ ប្រាកដជាសរសើរការប្រកួតនេះ ដែលពិតជាស៊ីសាច់ហុតឈាមគ្នាមិនញញើតឡើយ។
ឡុង សុវណ្ណឌឿននិងពុទ្ធ ឆាយរិទ្ធី កំពុងរំលឹកគុណគ្រូ
ទោះបីវ័យរបស់ពួកគាត់រៀងច្រើនបន្តិចមែន តែកាន់តែត្រូវ កាន់តែដើរចូល ហាក់គ្មានស្រុតនឹងកាវាយចូលរបស់ដៃគូបន្តិចណាសោះឡើយ។ នៅទីបញ្ចប់ក្រោយព្រលះគ្នាអស់រយៈពេល៥ទឹកពេញ ជ័យជម្នះក៏បានទៅលើអ្នកលេងពាន់ស្នៀត ពុទ្ធ ឆាយរិទ្ធីចង់ដឹកជំនួបកក្រើកខ្លាំងយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖