ក្រុមហ៊ុន Smart Axiata ប្រកាសជ័យលាភីដំបូងគេបង្អស់ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament នៅកម្ពុជា!

  • ច័ន្ទ ២៩ មិថុនា, ២០២០ ១៦:៤៨
ភ្នំពេញ៖ ក្រោយពីការប្រកួតប្រជែងយ៉ាងសកម្មអស់រយៈពេលមួយខែ  Angkor PUBG បានទទួលជោគជ័យក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិចធំបំផុតនៅកម្ពុជា ដែលមានឈ្មោះថា  Smart PUBG Mobile Tournament  ដែលរៀបចំឡើងដោយប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា Smart Axiata  ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា។ ក្រុមជ័យលាភីដែលមានសមាជិកចំនួន ៥នាក់ បានទទួលរង្វាន់ជាសាច់ប្រាក់ចំនួន ៦០,០០០,០០០ រៀល និងទូរស័ព្ទស្មាតហ្វូន Realme 6 ផងដែរ។
ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament
ការប្រកួតនេះបានចាប់ផ្ដើមឡើងដោយមានក្រុមចំនួនជាង ៣០០ ក្រុមបានចុះឈ្មោះ  ហើយមានក្រុមចំនួន ៤០ ក្រុមត្រូវបានជ្រើសរើស ដើម្បីឲ្យចូលរួមប្រកួតប្រជែងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពី ថ្ងៃទី២៧  ខែមិថុនា ។ បន្ទាប់មកមានក្រុមចំនួន ២០ ក្រុមតែប៉ុណ្ណោះត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រកាលពី ថ្ងៃទី ២៨ ខែមិថុនា ដែលក្នុងនោះមានក្រុមកំពូលចំនួន ១០  ក្រុមដែលទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ១២០,០០០,០០០ រៀល និងទូរស័ព្ទស្មាតហ្វូន Realme 6 ស៊ីម ឡៃស្រ៊ុន សមាជិកក្រុមជ័យលាភី Angkor PUBG បានឲ្យដឹងថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន Smart Axiata ដែលបានបង្កើតកម្មវិធីកំសាន្តប្រកបដោយភាពច្នៃប្រឌិត សម្រាប់អ្នកលេងកីឡាអេឡិចត្រូនិចនៅកម្ពុជា។
ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament
ដោយមានការគាំទ្រពីក្រុមហ៊ុន Tencent Games ដែលជាក្រុមហ៊ុនអ៊ីនធឺណិត  និងបច្ចេកវិទ្យាធំជាងគេបង្អស់មួយក្នុងលោក និងក្រុមហ៊ុន Realme ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនឈានមុខគេបង្អស់មួយក្នុងលោក  ព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament នេះ បង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសសម្រាប់អ្នកលេងកីឡាអេឡិចត្រូនិចនៅកម្ពុជា ដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យ និងផ្តល់ឱកាសឲ្យពួកគេលេងកីឡាអេឡិចត្រូនិចជាសហគមន៍រួមគ្នា។  លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានថ្លែងថា៖      ​
ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament
ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament
ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament
ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament
ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី ក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh.  ។​