អីយ៉ាស! Spurs គ្រោងជះលុយ១៥លាន ទិញយកកីឡាករមិនសូវបានចូលលេងម្នាក់របស់ Real Madrid

  • ច័ន្ទ ២៩ មិថុនា, ២០២០ ១៦:៤៧
អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបមាន់ខ្នាយមាស​ Tottenham Hotspur មានចំណាប់អារម្មណ៍ ក្នុងការចុះកុងត្រាយកខ្សែបម្រើប្រយុទ្ធក្រុមអធិរាជស​ Real Madrid កីឡាករ Lucas Vazquez
កីឡាករLucas Vazque
មួយរយៈធំចុងក្រោយ Lucaz មិនសូវបានបង្ហាញខ្លួនឲ្យក្រុមលោក Zinedine Zidane នោះទេ ដោយសារកត្តាគួបផ្សំជាច្រើន ទី១គឺតំបន់ដែលគេលេង ត្រូវបានរ៉ាប់រងដោយកីឡាករកំពុងឡើងកូដ Rodrygo និងទី២នោះគឺរូបគេហាក់មានបញ្ហារបួសតាមរំខាន តួយ៉ាងក្នុងរដូវកាលនេះ គេទើបចូលលេងបាន១៤ប្រកួតនៅក្របខណ្ឌ​ La Liga។
កីឡាករ Rodrygo
ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត Mundo Deportivo អ្នកចាត់ការទូទៅក្រុម Spurs លោក Jose Mourinho ដែលជាអតីតគ្រូបង្វឹករបស់ Lucas កាលនៅ Real Madrid ចន្លោះ ពីឆ្នាំ២០១០ ដល់ ២០១៣ នោះ មានបំណងចង់នាំយកខ្សែបម្រើវ័យ២៨ឆ្នាំ មកធ្វើការជាមួយលោក សាជាថ្មីម្ដងទៀត។
លោកJose Mourinho
ប្រភពខាងលើ បានបន្ថែមទៀតថា Lucas មានតម្លៃខ្លួនធូរថ្លៃ ពោលគឺខ្ទង់១៥លានផោន (ឬប្រមាណ ១៨លានដុល្លារ) ប៉ុណ្ណោះ ដោយសារតែកុងត្រារបស់គេ នៅកីឡដ្ឋាន Santiago Bernabeu នៅមានសុពលភាពត្រឹម១២ខែទៀត។
កីឡាករLucas Vazquez
គួររម្លឹកផងដែរថា Lucas ធ្លាប់ត្រូវបាន Real Madrid បញ្ចេញឲ្យក្រុម RCD Espanyol ខ្ចីជើងកាលពីឆ្នាំ២០១៤ រួចក៏យកមកវិញក្នុងឆ្នាំ២០១៥។ គិតមកទល់ពេលនេះ គេជួយក្រុមលើកពាន Champions League បាន៣ដង ពាន La Liga ១ដង និងពានធំៗជាច្រើនទៀត៕