អីយ៉ាស់! Inter ត្រៀមខ្សែការពាររបស់ខ្លួនម្នាក់នេះដើម្បីដូរយក Aguero ពី Man City

  • អង្គារ ៣០ មិថុនា, ២០២០ ០៨:៤៤
អ៊ីតាលី៖ ក្លិប Inter Milan ត្រូវបានគេរាយការណ៍មកថាកំពុងតែចង់បានខ្សែប្រយុទ្ធរបស់ក្រុម Manchester City កីឡាករ Sergio Aguero ដោយបានត្រៀមដាក់ខ្សែការពារឆ្នើម Milan Skriniar សម្រាប់ធ្វើការដោះដូរ។
កីឡាករSergio Aguero
ស្របពេលជាមួយគ្នានេះ ក្លិបយក្សអ៊ីតាលី កំពុងមានគម្រោងចងលក់កីឡាករ Milan Skriniar ចេញពីក្លិបនៅរដូវកាលដោះដូរកីឡាករខាងមុខ ហើយក្លិប Man City ក៏បានចាប់អារម្មណ៍ក្នុងការនាំយក រនាំងការពាររូបនេះទៅរួមក្រុមផងដែរ។
កីឡាករMilan Skriniar
លោក Pep Guardiola កំពុងតែព្យាយាមពង្រឹងតំបន់ការពារក្នុងក្រុមបន្ថែមក្រោយពីការចាកចេញរបស់ប្រធានក្រុមឆ្នើម Vincent Company ស្របពេលនេះកីឡាករ John Stones ក៏កំពុងមានទម្រង់លេងមិនសូវល្អដែរនោះ។
លោកPep Guardiola
ចំណែកឯកីឡាករ Sergio Aguero នឹងត្រូវអស់កុងត្រាជាមួយ Man City នៅចុងរដូវកាលក្រោយ ដោយជើងស៊ុតជម្រើសជាតិអាហ្សង់ទីន រកបាន១៦គ្រាប់នៅ Premier League រដូវកាលនេះ។ ក្នុងនោះដែរ Aguero  ក៏ធ្លាប់បាននិយាយថា រូបគេចង់បញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់ខ្លួននៅស្រុកកំណើតផ្ទាល់គឺប្រទេសអាហ្សង់ទីន។
កីឡាករSergioAguero
ដោយឡែកក្លិប Inter Milan ឯណោះវិញកំពុងតែចង់បានខ្សែប្រយុទ្ធឆ្នើមម្នាក់មករួមក្រុម ដើម្បីយកមកជំនួសកីឡាករ Lautaro Martinez ដែលក្លិប Barcelona កំពុងតាមយ៉ាងស្អិតក្នុងការចរចាទិញយកទៅរួមក្លិប៕
កីឡាករLautaro Martinez