មហាវិទ្យាល័យក្នុងទីក្រុងមួយចំនួន​ នៅសហរដ្ឋអាមេរិកកំពុងព្រួយបារម្ភចំពោះនិស្សិតដែលបោះបង់ការសិក្សា

  • អង្គារ ៣០ មិថុនា, ២០២០ ១០:៣០
អាមេរិក៖ នៅពេលជំងឺកូវីដ១៩ កើតឡើងក្នុងខែមីនា បានធ្វើឱ្យនិស្សិតតាមមហាវិទ្យាល័យនៃសហរដ្ឋ អាមេរិកបានទៅផ្ទះរបស់ពួកគេ។ ដោយនៅទីក្រុង Ithaca មាននិស្សិតជាង ២៤.០០០ នាក់សិក្សានៅ Cornell University។ ហើយសិស្ស ៦២០០ នាក់បានបោះបង់ការសិក្សានៅ Ithaca College។ ហើយចំពោះអ្នកនៅក្នុងតំបន់នោះ ដែលបើកអាជីវកម្មដែលពឹងផ្អែកលើប្រាក់ចំណូលរបស់សិស្សកំពុងព្រួយបារម្ភចំពោះនិស្សិតការបោះបង់ការសិក្សារបស់និស្សិតផងដែរ។ លោក Gregar Brous បាននិយាយថា វាពិតជាមានផលពិបាកក្នុងការបើកភោជនីយដ្ឋាននៅពេលនេះ។ មហាវិទ្យាល័យ Ithaca បាននិយាយថា និស្សិតរបស់ខ្លួននឹងត្រឡប់ទៅសាលាវិញនៅរដូវស្លឹកឈើជ្រុះ ហើយពួកគេនឹងចូលរៀនធម្មតាវិញនៅខែតុលា។ មនុស្សជាច្រើនរំពឹងថា ទោះបីនិស្សិតវិល ត្រឡប់មកវិញក៏ដោយពួកគេភាគច្រើននឹងស្នាក់នៅក្នុងបរិវេណសាលា ហើយមិនចេញទៅភោជនីយដ្ឋាននិងបារឡើយ។  ម្យ៉ាងទៀត អ្នកដែលរស់នៅតំបន់នោះមានការបារម្ភរណ៍ចំពោះនិស្សិតដែលវិល ត្រឡប់មកវិញនឹងនាំជំងឺកូវីដ១៩ ចូលក្នុងសហគមន៍របស់ពួកគេ។
ទីក្រុង Ithaca commons
ទីក្រុង Amherst ដែលមានមហាវិទ្យាល័យមួយក្នុងរដ្ឋ Massachusetts ត្រូវប្រឈមនឹងការបាត់ បង់និស្សិត ៣៥០០០ នាក់ភ្លាមៗពីសាកលវិទ្យាល័យ Massachusetts។ ក្រៅពីទីក្រុង Amherst ក៏មានមហាវិទ្យាល័យចំនួន ៤ ផ្សេងទៀតនៅក្នុងតំបន់នោះ។ ការសិក្សាស្រាវជ្រាវដោយវិទ្យាស្ថានត្រួសត្រាយនៅរដ្ឋម៉ាសាឈូសេតបានរកឃើញថា នៅត្រឹមខែឧសភា អាមេរិកមានអត្រាគ្មានការងារធ្វើ ៣២,៦ ភាគរយ៕
ទីក្រុង Ithaca
ទីក្រុង Ithaca
ប្រភព: VOA Education