បើមិនចង់ឲ្យមិត្តរួចការងារស្អប់ ដាច់ខាតកុំធ្វើរឿងទាំង ៧ យ៉ាងនេះឲ្យសោះ

  • អង្គារ ៣០ មិថុនា, ២០២០ ០៩:៣២
កន្លែងធ្វើការប្រៀបដូចជាផ្ទះ មិត្តរួមការងារប្រៀបដូចជាសមាជិកក្នុងផ្ទះ។ មិនថាការងារអ្វីក៏ដោយ ក៏តម្រូវឲ្យមានការសហការគ្នា ផ្តល់យោបល់ឲ្យគ្នាទៅវិញទៅមក ទើបការងារមានភាពជោគជ័យ។ ដូចនេះ ដាច់ខាតមិនត្រូវធ្វើរឿងទាំង ៧យ៉ាងនេះដាក់មិត្តរួមការងារឡើយ៖
រូបតំណាង
១. កុំគិតថាអ្វីដែលអ្នកធ្វើសុទ្ធតែត្រូវភាគច្រើននៃមនុស្សប្រភេទនេះ គឺចូលចិត្តតាំងខ្លួនធ្វើជាមនុស្សចេះដឹង ហើយអ្វីដែលគេធ្វើគឺសុទ្ធតែត្រូវ។ មួយវិញទៀត មនុស្សប្រភេទនេះកម្រនឹងទទួលស្គាល់នូវកំហុសណាស់។២. កុំយកមុខយកមាត់ពេកមិនខ្វះទេក្នុងកន្លែងការងារមួយចំនួន ពេលខ្លះការជួយមិនមែនចេញពីចិត្តឡើយ គឺជួយដោយសារតែចង់ឲ្យមេ ឬថ្នាក់លើឃើញតែប៉ុណ្ណោះ។ មិត្តរួចការងារបែបនេះយល់ល្អកុំសូវនៅជិតអីល្អជាង ព្រោះជាមនុស្សអាត្មានិយមជ្រុលហួស។
រូបតំណាង
៣. កុំធ្វើជាមនុស្សតែៗស្ករៗមនុស្សប្រភេទនេះ គឺមិនសូវចេះបែងចែកអ្វីដែលខុស និងអ្វីដែលត្រូវឡើយ។ ហើយមនុស្សប្រភេទនេះ ក្នុងកន្លែងធ្វើការក៏គ្មានអ្នកណាហ៊ានទុកចិត្តដែរ។៤. កុំនិយាយដើមមិត្តរួមការងារអាចនិយាយបានថា ចំណុចនេះគឺកើតចេញពីការច្រណែនឈ្នានីសគ្នា ហើយក៏មិនចង់ឲ្យមិត្តរួមការងារដទៃមិនពេញចិត្ត ឬចង់បង្កើតបក្សពួកជាដើម។ ប៉ុន្តែចូរអ្នកចងចាំថា មនុស្សល្អដាច់ខាតគឺមិនដែលទៅនិយាយដើមអ្នកដទៃឡើយ។
រូបតំណាង
 ៥. កុំចាំតែចាប់កំហុសគេពេកមនុស្សមួយចំនួនយល់ថា ការដែលចាំតែចាប់កំហុសអ្នកដទៃគឺបង្ហាញថាខ្លួនជាមនុស្សខ្លាំង។ យល់ល្អបើប្តូរពីការចាប់កំហុសមកជាការកែតម្រូវគ្នាជាវិធីដែលល្អបំផុត ដើម្បីអាចរីកចម្រើនទៅមុខទាំងអស់គ្នា។
រូបតំណាង
៦. កុំគិតតែផលប្រយោជន៍ខ្លួនឯងខ្លាំងពេកនៅក្នុងកន្លែងធ្វើការ ចូរអ្នករៀនបើកចិត្តឲ្យទូលាយ ហើយអ្វីដែលអ្នកយល់ថា អាចចែករំលែកបាន គួរតែចែករំលែកទៅកាន់មិត្តរួមការងារដទៃទៀត ព្រោះកន្លែងងារប្រៀបដូចជា សាលា និងផ្ទះរបស់យើងអ៊ីចឹង។៧. កុំក្រអឺតក្រទមក្នុងកន្លែងធ្វើការបុគ្គលិកមួយចំនួនចូលចិត្តតំឡើងឬកពា មិនឲ្យតម្លៃគ្នាក្នុងកន្លែងធ្វើការ នៅពេលដែលបានថ្នាក់លើសរសើរ ឬបានឡើងតំណែងជាដើម។ ប៉ុន្តែចងចាំថា ទោះបីជាយ៉ាងណាក៏ដោយគឺអ្នកកំពុងស្ថិតក្នុងកន្លែងតែមួយ ប្រៀបដូចជាដំបូងផ្ទះតែមួយ៕
រូបតំណាង