ស៊ិចស៊ីអីតែស្រីៗ! មើលតែ លាងឈែ ធ្វើឲ្យហ្វេនៗ ក្តៅខ្លួនអស់ហើយ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាសម្ដែងប្រុស ជា លាងឈែ កំពុងតែទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់ហ្វេនៗ តាមរយៈរូបភាពនៃការថតរូបបែបស៊ីអារម្មណ៍ច្រើនជាងមុន និងកាន់តែហ៊ានបង្ហាញខ្លាំងជាងមុន ឲ្យហ្វេនៗឃើញហើយស្ទើរតែឈាមច្រមុះថែមទៀតផង។ពិសេសកាលពីប៉ុន្មានថ្ងៃមុននេះ តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលបានបង្ហោះនៅលើគណនីបណ្ដាញសង្គមរបស់ តារាប្រុសរូបនេះ បានធ្វើឲ្យអ្នកគាំទ្រ ជ្រួលច្របល់ជាថ្មីម្ដងទៀត ព្រោះថាលើកនេះ លាងឈែ ហាក់មានភាពជឿជាក់ខ្លាំង ក្នុងការបញ្ចេញសាច់យ៉ាងគួរឲ្យក្នាញ់ ត្រង់តំបន់សំខាន់គ្មានខ្មាសអៀនភ្នែកអ្នកទស្សនាអីបន្តិច តែយ៉ាងណាលោកបែរជាបង្ហាញដោយភាពជឿជាក់ និងស្រស់សង្ហាខ្លាំងតែម្ដង។ក្នុងនោះផងដែរ តាមរយៈរូបភាពទាំងប៉ុន្មាន ក៏មិនបានធ្វើឲ្យមានមហាជនណាម្នាក់ ចេញមកបញ្ចេញការមិនចេញចិត្តអ្វីនោះឡើយ ពោលគឺមានតែអ្នកលាន់មាត់សរសើរ នឹងភាពក្លាហានរបស់តារាប្រុសរូបនេះជាច្រើន ហើយនេះគ្រាន់ត្រឹមតែសិល្បៈនៃការថតរូបបែបសម័យថ្មីប៉ុណ្ណោះ វាមិនមែន ជារឿងដែលខុសឆ្គងអ្វីនោះដែរ ម្យ៉ាងទៀត ជាអ្នកសិល្បៈមួយរូប គឺត្រូវតែស្វែងរកអ្វីដែលប្លែកភ្នែក និងបម្រើចំណីអារម្មណ៍ដល់ហ្វេនៗ បែបនេះក៏មិនមែនជារឿងដែលចម្លែកនោះដែរ៕ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖រូបភាពពី៖ Sean Sithe Kun
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ
ជា លាងឈែ