តើការលាបថ្នាំក្រចកទុក​រយៈពេលយូរ មានផល​ប៉ះពាល់ដែរឬទេ?

  • អង្គារ ៣០ មិថុនា, ២០២០ ១០:២៣
ស្រីៗយើង​​ភាគច្រើនដឹង​តែ​​ចូលចិត្ត​លាប​ថ្នាំ​ក្រចកហើយ និងមាន​គ្នា​យើង​ស្រីៗ​ខ្លះ​ចូល​ចិត្ត​លាប​ក្រចក​ទុក​​​រយៈពេល​យូរទៀត​ផង។ ​តើ​ការ​លាប​ថ្នាំ​ក្រចក​រយៈពេល​យូរ​រហូត​ដល់​មួយ​ខែអី​​មាន​សុវត្ថិភាព​ឬ​យ៉ាងណា?

១. ​ការ​លាប​ថ្នាំ​ក្រចក​អាច​ធ្វើ​ឲ្យ​ក្រចក​ស្ងួត

ការ​លាប​ថ្នាំ​ក្រចក​ និង​ទុក​រយៈពេល​យូរ​អាច​ធ្វើ​ឲ្យ​ក្រចក​ស្ងួត និង​ស្រួយ។ នៅ​ពេល​ក្រចក​ផុយ​ស្រួយ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ដោយសារ​ក្រចក​គឺ​ជា​រនាំង​ការពារ​បាក់តេរី និង​ផ្សិត។

២. ​ថ្នាំ​ក្រចក​ពណ៌​ក្រមៅៗ​ធ្វើឲ្យ​ក្រចក​ឡើង​ពណ៌ និង​ទៅ​ជា​លឿង

ប្រសិន​ជា​យើង​លាប​ថ្នាំ​ក្រចក​ពណ៌ក្រមៅ​អាច​ធ្វើ​ឲ្យ​ជាតិ​ពណ៌​នេះ​ជ្រាប​ចូល​ក្រចក​ដែល​ក្រចក​នឹង​ទៅ​ជា​ពណ៌​លឿង។ ទោះបីជា​ជាតិ​ពណ៌​នេះ​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព ប៉ុន្តែ​អាច​ត្រូវ​ការ​រយៈពេល​១​ឆ្នាំ​រហូត​ក្រចក​ត្រលប់​មក​សភាព​ដើម​វិញ។ ម៉្យាងទៀត​ក្រចក​ជើង​ដុះ​យឺត​ជាង​ក្រចក​ដៃ​ដែល​ត្រូវ​ការ​រយៈពេល​៩​ខែ​ក្នុង​ការ​ត្រលប់​មក​សភាព​ធម្មតា រីឯ​ក្រចក​ដៃ​ត្រូវ​ការ​តែ​៤​ទៅ​៦​ខែ​។

៣. ការ​លាប​ថ្នាំ​ក្រចក​អាច​បង្ក​ឲ្យ​មាន​ផ្សិត​នៅ​ក្រចក​ជើង

ការ​ប្រែប្រួល​នៃ​ពណ៌​ក្រចក​អាច​មក​ពី​ថ្នាំ​លាប​ក្រចក ឬ​មក​ពី​ផ្សិត​នៅ​ក្រចក​ជើង ដើម្បី​កាន់តែ​ច្បាស់​យើង​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ផ្សិត​នៅ​ក្រចក​ជើង​ភាគច្រើន​ងាយ​ក្នុង​ការ​ព្យាបាល ប៉ុន្តែ​គួរ​ប្រយ័ត្ន​ក្នុង​ការ​ចម្លង​ទៅ​អ្នក​ដទៃ។

៤. ការ​លាប​ថ្នាំ​ក្រចកដោយ​សុវត្ថិភាព

យើង​អាច​លាង​ថ្នាំ​ក្រចក​ចេញ​រៀង​រាល់​ពីរ​សប្តាហ៍ និង​ទុក​ក្រចក​ចោល​មួយ​ថ្ងៃ ឬ​អាច​ប្តូរ​មក​លាប​ពណ៌​ស្រាលៗ​វិញដែល​យើងមិន​ចាំ​បាច់​ផ្លាស់​ប្តូរ​ពណ៌​ថ្នាំ​ក្រចក​ញឹក​ញាប់​ទេ​ព្រោះ​ពណ៌​ស្រាល​មិន​ធ្វើ​ឲ្យ​ក្រចក​ឡើង​ពណ៌​ទេ។ អ្នក​ឯកទេស​អវយវៈ​ខាងក្រោម​បាន​ណែនាំ​ថា​ការ​លាប​ថ្នាំ​ក្រចក​ និង​ទុក​ពីរ​ទៅ​បី​ខែ​គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទេ ប៉ុន្តែ​យក​ល្អ​គួរ​ទុក​ក្រចក​មិន​លាប​អ្វី​ពណ៌អ្វីទាំងអស់​នៅ​ប៉ុន្មាន​ខែ​បន្ទាប់។គួរ​បញ្ជាក់​ដែរ​ថា​ថ្នាំ​ក្រចក​គឺ​មិន​មាន​ផុត​កាល​កំណត់​ទេ ហើយ​ការ​ប្រើ​ថ្នាំ​ក្រចក​ដែល​មាន​រយៈពេល​យូរ​ក៏​មិន​បង្ក​គ្រោះ​ថ្នាក់​ដែរ គ្រាន់​តែថា​​ថ្នាំ​ស្ងួត និង​លាប​ទៅ​មិន​ស្អាត​ប៉ុណ្ណោះ។ ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet