ផ្លូវការ! Juventus បន្តកុងត្រាថ្មីជាមួយនឹងកីឡាករវ័យចំណាស់២រូប

  • អង្គារ ៣០ មិថុនា, ២០២០ ១០:២៩
អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus បានធ្វើការបន្តកុងត្រាថ្មីជាមួយកីឡាករចាស់វស្សា២រូប រួមមានអ្នកចាំទី Gianluigi Buffon និងខ្សែការពារ Giorgio Chiellini
Chiellini និង Buffon
បើយោងតាមសេចក្ដីថ្លែងការណ៍ដែល Juventus បានបង្ហោះនៅលើបណ្ដាញសង្គម កាលពីម្សិលមិញបានឲ្យដឹងថា ក្លិបបានបន្តកុងត្រា ចងជើងពួកគេទាំងពីរ នៅកីឡដ្ឋាន Allianz Stadium រហូតដល់រដូវក្ដៅឆ្នាំ២០២១។Buffon បានត្រឡប់មកលេងឲ្យ Juventus វិញ កាលពីឆ្នាំ២០១៩ ក្រោយចំណាយពេល១រដូវកាលលេងឲ្យក្លិប Paris Saint-Germain ។
អ្នកចាំទី Buffon
អ្នកចាំទីវ័យ៤២ឆ្នាំ បង្ហាញខ្លួនឲ្យក្លិបយក្សអ៊ីតាលីសរុប បាន៦៦៩ប្រកួត ក្នុងនោះគេជួយក្រុមលើកពាន Serie A បាន៩ដង ពាន Italian Cup ៥ដង និងពាន Italian Super Cup ៦ដង។ ដោយឡែកសម្រាប់រដូវកាលនេះ វិញ គេចូលលេងបានត្រឹម១៣ប្រកួតប៉ុណ្ណោះ ដោយសារជម្រើសដៃទី១ បានធ្លាក់ទៅលើកីឡាករ Wojciech Szczesny ជាអ្នករ៉ាប់រង។
អ្នកចាំទី Buffon
ចំណែកឯខ្សែការពារវ័យ៣៥ឆ្នាំ Chiellini វិញ បានមកចូលរួមជាមួយ Juventus តាំងពីឆ្នាំ២០០៥មកម្ល៉េះ។ គិតមកទល់ពេលនេះ គេឈ្នះពានលីគកំពូលអ៊ីតាលី ជាមួយក្រុមរហស្សនាមសេះបង្កង់បាន ៨ដង និងពាន Italian Cups ៤ដង៕
ខ្សែការពារGiorgio Chiellini