នៅចាំក្មេងស្រី Autumn Allen ទេ? ពេលនេះកាន់តែធំ លេងខ្លួនស្អាតញាក់សាច់

អាមេរិក៖ ប្រិយមិត្តអ្នកអានច្បាស់ជានៅចាំ ក្មេងស្រីកូនកាត់ខ្មែរ អាមេរិក Autumn Allen ដែលក្មេងស្រីរូបនេះ បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍លើរូបនាង តាមរយៈការច្រៀងជាច្រៀងភាសាខ្មែរបានយ៉ាងពីរោះ។ យ៉ាងណាមិញ Autumn Allen ធ្លាប់ចូលប្រលងក្នុងកម្មវិធី «ពេញចិត្តឬអត់?» កាលពីនាងមានអាយុ៨ឆ្នាំមកម្ល៉េះ។ តែពេលនេះ នាងក៏នៅតែបន្តធ្វើជាតារាចម្រៀងទោល ច្រៀងជាភាសាអង់គ្លេសផងដែរ។ ហើយតារាស្រីវ័យក្មេងរូបនេះ កំពុងបន្តការសិក្សានៅប្រទេស អាមេរិក ព្រមទាំងមានបទចម្រៀងថ្មីៗសម្រាប់អ្នកគាំទ្រនាងបានស្ដាប់ជានិច្ច បើទោះបីរវល់ជាមួយការសិក្សាយ៉ាងណាក៏ដោយ។គួររម្លឹកផងដែរថា ទស្សនិកជនធ្លាប់តែឃើញមុខមាត់ Autumn Allen កាលពីពេលនៅក្មេង តែពេលនេះ នាងកាន់តែពេញរូបពេញរាង ក្រមុំស្ដូកតែម្ដង។ ចំណែករូបឆោមក៏កាន់តែស្រស់ស្អាតប្លែកជាងពេលមុនគួរឲ្យចាប់អារម្មណ៍ មិនថារូបរាងមុខមាត់នោះទេ គឺពិតជាបានផ្លាស់ប្ដូរក្មេងស្រីធម្មតា ទៅជាស្រីក្រមុំ ចេះតុបតែងខ្លួនឡូយឆាយ បែបយុវវ័យ៕សូមទស្សនារូបភាពខាងក្រោម៖ 
Autumn Allen
Autumn Allen
Autumn Allen
Autumn Allen
Autumn Allen
Autumn Allen
Autumn Allen