គ្មានបទពិសោធន៍ក្នុងខ្លួន តែបើមាន ៦ ចំណុចនេះចាត់ទុកថាជោគជ័យ ៧០ភាគរយ បាត់ទៅហើយ

  • ព្រហស្បតិ៍ ០២ កក្តដា, ២០២០ ១៥:៤៤
មនុស្សម្នាក់ៗតែងតែមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន។ ដូចនេះឈប់បាក់ទឹកចិត្តទៀតទៅ ទោះបីអ្នកមិនទាន់មានសមត្ថភាពខ្លាំង ឬគ្មានបទពិសោធន៍ក៏ដោយ តែបើអ្នកមានចំណុចទាំង 6​យ៉ាងនេះក្នុងខ្លួន អាចចាត់ទុកថាអ្នកជោគជ័យមួយផ្នែកបាត់ទៅហើយ។១. ប្រកាន់ភ្ជាប់ពេលវេលាពេលវេលាពិតជាសំខាន់ណាស់ ប្រសិនបើអ្នកគោរពពេលវេលា គឺប្រៀបដូចការគោរពខ្លួនឯង ហើយវាក៏ជាទម្លាប់ល្អសម្រាប់ខ្លួនអ្នកផងដែរ។
រូបតំណាង
២. តែងតែគិតផ្លូវវិជ្ជមាននៅពេលដែលអ្នកចាប់ផ្តើមគិតពីផ្លូវវិជ្ជមានជាងផ្លូវអវិជ្ជមាន គឺប្រៀបដូចជាអ្នកមានគំនិតចាស់ទុំ និងជាមនុស្សដែលគិតគូរបានវែងឆ្ងាយ ទើបហ៊ានវាយតម្លៃទៅលើអ្វីមួយ។
រូបតំណាង
៣. មានគោលដៅច្បាស់ទោះបីជាបទពិសោធន៍អ្នកនៅស្ទើរក៏ដោយ ប៉ុន្តែបើអ្នកមានគោលដៅជីវិតច្បាស់លាស់ នោះអ្នកនឹងអាចកំណត់បានថា អ្វីដែលអ្នកគួរត្រូវធ្វើនៅក្នុងពេលនេះ និងអ្វីដែលត្រូវធ្វើជាបន្តបន្ទាប់។
រូបតំណាង
៤. ជឿជាក់លើខ្លួនឯងការជឿជាក់លើខ្លួនឯងពិតជាសំខាន់ណាស់ បើអ្នកគ្មានទំនុកចិត្ត និងគ្មានភាពជឿជាក់លើខ្លួនឯងផង តើឲ្យមនុស្សជុំវិញខ្លួនជឿជាក់លើអ្នកដូចម្តេចទៅ? ដូចនេះ ទោះបីជាធ្លាក់ដល់ចំណុចណាក៏ដោយត្រូវតែមានទំនុកចិត្តលើខ្លួនឯងជានិច្ច។
រូបតំណាង
៥. គោរពអ្នកដទៃ
ការគោរពអ្នកដទៃជាអ្វីដែលមនុស្សគ្រប់រូបត្រូវប្រកាន់ភ្ជាប់ជានិច្ច មិនថានៅទីកន្លែងណាក៏ដោយ។ ការគោរពអ្នកដទៃប្រៀបដូចជាការឲ្យតម្លៃខ្លួនឯងអ៊ីចឹង។
រូបតំណាង
៦. បើកចិត្តក្នុងការកែតម្រូវពីអ្នកដទៃត្រូវចងចាំថា លើលោកនេះគ្មានអ្នកណាល្អឥតខ្ចោះឡើយ។ អ្នកធ្វើកាន់តែច្រើនគឺខុសកាន់តែច្រើន មានតែអ្នកដែលមិនធ្វើសោះទើបគ្មានពាក្យថាខុស។ ដូច្នេះ ការបើកចិត្តក្នុងការទទួលយកការកែ តម្រូវពីអ្នកជុំវិញខ្លួន ជាមេរៀនដែលអភិវឌ្ឍន៍ខ្លួនទៅមុខបានលឿនបំផុត៕
រូបតំណាង