ខ្សែការពារធ្លាក់កូដរបស់ Man Utd ម្នាក់នេះកំពុងត្រៀមខ្លួនមកហ្វឹកហាត់ជាមួយក្លិបវិញហើយ

  • ព្រហស្បតិ៍ ០២ កក្តដា, ២០២០ ១៥:៣០
អង់គ្លេស៖ កីឡាករ Marcos Rojo ត្រូវបានគេរាយកាណ៍មកថាកំពុងតែត្រៀមខ្លួនមកធ្វើការហ្វឹកហាត់ជាមួយក្លិប Manchester United វិញហើយ ក្រោយត្រូវបានក្លិបរបស់អាហ្សង់ទីន Estudiantes ខ្ចីជើងទៅរួមក្រុមកាល ពីខែមករានោះ។
កីឡាករMarcos Rojo
កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះនៅសល់កុងត្រាជាមួយក្លិប Man Utd ចំនួនមួយរដូវកាលទៀតប៉ុណ្ណោះ ដោយកំពុងតែជាគោលដៅតាមទិញរបស់ក្លិបនៅស្រុកកំណើតខ្លួន Boca Juniors ផងដែរ។
កីឡាករMarcos Rojo នៅលេងឲ្យEstudiantes
ជាមួយគ្នានេះក្លិប Estudiantes ដែលកំពុងខ្ចីជើង Rojo ក៏មិនទាន់បោះបង់ចោលគំនិត ក្នុងការទិញផ្តាច់ខ្សែការពារវ័យ៣០ឆ្នាំដែរ ដោយក្លិប Man Utd អាចនឹងដាក់លក់កីឡាកររូបនេះក្នុងតម្លៃខ្លួន១៥លានផោន (ឬជិត១៩លានដុល្លារ)។
កីឡាករMarcos Rojo ប៉ះជាមួយ Eden Hazard
គួររម្លឹកផងដែរថា Marcos Roja មកចូលរួមជាមួយ Man Utd នៅក្នុងឆ្នាំ២០១៤ដោយផ្លាស់ពីក្លិប Sporting Lisbon របស់ប្រទេសព័រទុយហ្កាល់ ក្នុងតម្លៃខ្លួន១៦លានផោន​ (ឬ២០លានដុល្លារ)។
កីឡាករMarcos Rojo ពេលលេងឲ្យក្លិប Sporting Lisbon