តុលាការសម្រេចកាត់ទោស អតីតមិត្តប្រុស Goo Hara ឲ្យជាប់ពន្ធនាគារយៈពេល ១ឆ្នាំ

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ២ ខែកក្កដានេះ តុលាការកណ្តាល នៃទីក្រុងសេអ៊ូល បានកាត់ទោសអតីតមិត្តប្រុសរបស់តារាចម្រៀងស្រី Goo Hara ឈ្មោះ Choi Jong Bum (អាយុ ២៩ ឆ្នាំ) ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ ក្នុងអំឡុងពេលជំនុំជម្រះក្តីឧទ្ធរណ៍លើកដំបូងរបស់លោក កាលពីពេលថ្មីៗនេះ។ជាក់ស្តែង កាលពីមុន អំឡុងពេលជំនុំជម្រះដំបូងលោក Choi Jong Bum ត្រូវបានផ្តន្ទាទោសរយៈពេលសាកល្បងមួយដែរ ប្រសិនបើលោករំលោភច្បាប់ណាមួយ ក្នុងរយៈពេល ៣ឆ្នាំនេះ លោកនឹងប្រឈមនឹងការជាប់ពន្ធនាគារ សរុបរយៈពេល ១ឆ្នាំកន្លះតែម្តង។ យ៉ាងណាមិញ ក្នុងអំឡុងពេលជំនុំជម្រះដំបូងនេះ តុលាការមិនអាចធ្វើការសន្និដ្ឋានបានទេ ទាក់ទងនឹងការថតវីដេអូខុសច្បាប់របស់លោក ក៏ប៉ុន្តែលោកត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទឧក្រិដ្ឋជាច្រើនទៀត រួមមានការបំផ្លាញទ្រព្យសម្បត្តិ ការវាយដំលើរាងកាយ ការគំរាមកំហែង និងការបំពានផ្លូវភេទជាដើម៕សូមទស្សនារូបភាពខាងក្រោម៖ 
Goo Hara
Goo Hara
Goo Hara និងមិត្តប្រុស