មុខឡើងមុនច្រើន? តែកុំបារម្ភ បន្លែទាំងនេះ ជួយអ្នកបាន

  • ព្រហស្បតិ៍ ០២ កក្តដា, ២០២០ ១៦:១៣
មុនគឺជាប្រភេទជំងឺសើស្បែកទូទៅម្យ៉ាង ដែលកើតនៅស្បែក មិនថានៅលើដងខ្លួន និងជាពិសេសនៅលើផ្ទៃមុខតែម្តង ដែលអាចចោទជាបញ្ហាមួយដ៏ធំ ដែលជាផលប៉ះពាល់យ៉ាងខ្លាំងដល់សម្រស់យុវវ័យ កាត់បន្ថយភាពស្រស់ស្អាតនិង ភាពទាក់ទាញយ៉ាងខ្លាំង។ជាការពិតណាស់ គេសង្កេតឃើញថា មុនគឺចាប់ផ្តើមកើតចំពោះក្មេងៗ ជាពិសេសគឺយុវវ័យចាប់ពីអាយុ១១ឆ្នាំរហូតទៅ៣០ឆ្នាំ ដល់ដែលច្រើនកើតឡើងបំផុត គឺជាមនុស្សប្រុសជាងមនុស្សស្រី ដោយសារកត្តា អាយុ ហ្សែន អ័រម៉ូននិង ការបរិភោគដែលមានជាតិខ្លាញ់ឬ ប្រូតេអុីនច្រើនជាដើម។ជាក់ស្តែង ដោយសារដឹងពីបញ្ហាទាំងនេះហើយ ទើបបានជាថ្ងៃនេះ សូមចែករំលែកចំណេះដឹង ដែលទាក់ទងទៅនឹងបន្លែមួយចំនួនដែលអាចកម្ចាត់មុនចេញពីមុន ដងខ្លួននិង ធ្វើឲ្យស្បែកយើងមានលក្ខណៈស្អាតបានយ៉ាងមានប្រសិទ្ធភាពផងដែរ៖១.ការ៉ុតការ៉ុតអាចជួយដើរតួព្យាបាលមុន បានយ៉ាងឆាប់រហ័សដោយសារតែវាសម្បូរទៅដោយវីតាមីន Aនិង C ដែលជួយព្យាបាលមុខមុននិង ធ្វើឲ្យមុខអ្នកក្មេងជាងវ័យផងដែរ។
រូបតំណាង
២.ដំឡូងផ្អែមនៅក្នុងដំឡូងផ្អែមសម្បូរសារជាតិវីតាមីន Cនិង E ដែលអាចព្យាបាលមុននិង ថែមទាំងធ្វើឲ្យស្លាកស្នាមមុនអាចជាមានរហ័សទៀតផង។
រូបតំណាង
៣.ប៉េងបោះប៉េងបោះគឺជាបន្លែមួយ ប្រភេទក្នុងចំណោមប្រភេទផ្សេងៗទៀតដែលសម្បូរសារធាតុវីតាមីនA Cនិង Kជាដើម ដែលអាចជួយព្យាបាលមុននិង ថែមទាំងជួយបំពេញជាតិនៅក្នុងខ្លួនផងដែរ។
រូបតំណាង
៤. ល្ពៅនៅក្នុងផ្លែល្ពៅគឺពោពេញទៅដោយវីតាមីនB ដែលអាចជួយព្យាបាលមុនហើយ វាថែមទាំងជួយរក្សាកំរិតអ័រម៉ូននៅក្នុងខ្លួនយើង នៅក្នុងកម្រិតសមល្មមទៀត ដែលធ្វើឲ្យការកើតឡើងនៃមុនថ្មីៗអាចកាត់បន្ថយបានផងដែរ។
រូបតំណាង
៥.បន្លែប្រភេទស្លឹកបន្លែប្រភេទនេះមានដូចជាខាត់ណាផ្កា ផ្កាខាត់ណាខៀវ ស្ពៃក្តោប សាឡាតឮ ជាដើម ដែលសម្បូរទៅដោយវីតាមីន E ប៉េតាការ៉ូទីននិង ជាតិសរសៃច្រើន ដែលអាចកម្ចាត់កោសិកាចាស់និង មុនបានយ៉ាងមានប្រសិទ្ធភាព។
រូបតំណាង