អាណិតគាត់ណាស់! មឿន សុខហ៊ុច ប្រកាសលក់ផ្ទះរបស់ខ្លួន ក្រោយខកខានការប្រកួតជាង១ខែ

  • ព្រហស្បតិ៍ ០២ កក្តដា, ២០២០ ១៦:៤៨
ភ្នំពេញ៖ កីឡាករលំដាប់កំពូលគុនខ្មែរ មឿន សុខហ៊ុច ត្រូវបានប្រិយមិត្តឃើញបង្ហោះលក់ផ្ទះរបស់ខ្លួន នៅលើអាខោនហ្វេសបុកផ្ទាល់ខ្លួន កាលពីប៉ុន្មានម៉ោងមុននេះ។
កីឡាករ មឿន សុខហ៊ុច
សុខហ៊ុច ដែលធ្លាប់ផ្តួលអស់កីឡាករជើងខ្លាំងជាច្រើនក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម របស់កម្ពុជា បំបែកកំណត់ត្រាថ្មី ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជនដែលស្នេហាវិស័យគុនខ្មែរ តែក៏ត្រូវសម្រាកពីសង្វៀនជាច្រើនសប្តាហ៍ដោយសាររបួសជង្គង់ និងរលាកក្រពះ។ បន្ទាប់ពីសម្រាកជាសះស្បើយ ហើយអាចឡើងប្រកួតវិញបាននៅសប្តាហ៍នេះ តែជាការប្រកួតជំនួស ចិត្រា ដែលរបួសដៃបានរើឡើង។
រូបភាពគាត់អង្កុយមុខផ្ទះ ហាក់ដូចអស់សង្ឃឹម
គេក៏បានឃើញការលំបាករបស់ សុខហ៊ុច ដែលមិនមានចំណូលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រពន្ធកូន និងត្រូវបង់ធនាគារជារៀងរាល់ខែ។ ឥឡូវនេះ សុខហ៊ុច បានប្រកាសលក់ផ្ទះដែលខ្លួនកំពុងរស់នៅសព្វថ្ងៃ ដោយមិនបានប្រាប់ពីមូលហេតុ ប៉ុន្តែគេបានឃើញរូបដែល សុខហ៊ុច ថតបង្ហោះដោយអង្គុយហាក់ដូចអស់សង្ឃឹម គួរឲ្យអាណិត។ យ៉ាងណាក៏ដោយមានប្រិយមិត្តជាច្រើន បានសរសេរសារលើកទឹកចិត្តគាត់ កុំឲ្យអស់សង្ឃឹមផងដែរ ៕
សារគាត់បង្ហោះលក់ផ្ទះ