អាសន្នហើយ! មនុស្ស ១ នាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួន ដោយសារព្យុះភ្លៀងកំពុងបោកបក់ទីក្រុងឆុងឈីងប្រទេសចិន

  • ព្រហស្បតិ៍ ០២ កក្តដា, ២០២០ ១៦:៥៨
ចិន៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា ព្យុះភ្លៀងដ៏ខ្លាំបានបក់បោកមកលើក្រុងឆុងឈីងភាគនិរតីនៃប្រទេសចិន បណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ និងមនុស្សម្នាក់ផ្សេងទៀតបានបាត់ខ្លួននៅម៉ោង ១០ ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ការធ្លាក់ភ្លៀងយ៉ាងខ្លាំងបែបនេះធ្វើឱ្យការរស់នៅរបស់ប្រជាជនក្នុងតំបន់ជាង ៦៩,០០០ នាក់ជួបប្រទះផលវិបាកយ៉ាងធ្ងន់ធ្ងរ។ យោងតាមទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតបានឱ្យដឹងថា ប្រជាជនសរុបចំនួន ២,០៣៥ នាក់ត្រូវបានជម្លៀសចេញ។
ស្ថានភាពទឹកជំនន់ដោយសារព្យុះភ្លៀងនៅក្រុងឆុងឈីង
ព្យុះភ្លៀងនេះក៏ធ្វើឱ្យខូចខាតផលដំណាំ ១,២៥១ ហិកតា រំលំផ្ទះ និងរំខានដល់ចរាចរណ៍ផ្លូវហាយវេនៅ ក្រុងឆុងឈីងផងដែរ។ ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់មានចំនួន ៧៣,៣២ លានយ័ន (ប្រហែល ១០,៣៧ លានដុល្លារអាមេរិក)។
ស្ថានភាពទឹកជំនន់ដោយសារព្យុះភ្លៀងនៅក្រុងឆុងឈីង
អាជ្ញាធរឃ្លាំមើលជលសាស្រ្តក្រុងបាននិយាយថា ការធ្លាក់ភ្លៀងខ្លាំងនេះបានវាយបំផ្លាញផ្នែកខ្លះនៃទីក្រុងចាប់តាំងពី ព្រឹកថ្ងៃពុធដល់ព្រឹកថ្ងៃព្រហស្បតិ៍ដោយមានភ្លៀងធ្លាក់ប្រចាំថ្ងៃធំបំផុតឈានដល់ ១២៨ មីល្លីម៉ែត្រនៅក្នុងភូមិជីងជូ។ ទឹកភ្លៀងបានធ្វើឱ្យទឹកកើនឡើងហួសកម្រិតប្រកាសអាសន្ននៅតាមទន្លេមួយចំនួន៕
ស្ថានភាពទឹកជំនន់ដោយសារព្យុះភ្លៀងនៅក្រុងឆុងឈីង
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ