ដោយសារតែហេតុផល២នេះ ទើបធ្វើឲ្យ Chelsea ចង់ជិះលុយ ៧០លាន ដើម្បីទិញ Declan Rice ពី West Ham

  • សុក្រ ០៣ កក្តដា, ២០២០ ១៥:៣៦
អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថាកំពុងតែតាមយ៉ាងស្អិតក្នុងការចរចាទិញ ខ្សែបម្រើការពារ Declan Rice ពីក្លិប West Ham ដោយត្រៀមចាយដល់ទៅ៧០លានផោន (ឬ៨៧លានដុល្លារ) ឯណោះ។
កីឡាករ Declan Rice
លោក Frank Lampard បានមើលឃើញពីគុណភាពរបស់កីឡាកររូបនេះ ថាអាចនឹងមកជួយក្លិបបានច្រើនដោយសំអាងលើហេតុផល២ខាងក្រោម៖ ហេតុផលទី១: កីឡាករវ័យ២១ឆ្នាំ ត្រូវបានលោក Lampard មើលឃើញថាអាចនឹងមកជួយក្រុមនៅតំបន់បម្រើការពារដែលក្លិបមួយនេះកំពុងតែព្យាយាមពង្រឹងបន្ថែម។ ជាមួយគ្នានេះ Rice លេងនៅតែតំបន់មួយនេះប៉ុណ្ណោះជាមួយ West Ham បើទោះជារូបគេធ្លាប់លេងជាតំណែងការពារកាលនៅជាយុរជនរបស់ Chelsea ក៏ដោយ។ កីឡាករ ជម្រើសជាតិអង់គ្លេស ត្រូវបានគេជឿថាអាចនឹងក្លាយជាខ្សែបម្រើការពារដ៏កំពូលម្នាក់ក្រោមការដឹកនាំរបស់ Frank Lampard
កីឡាករ Declan Rice
ហេតុផលទី២: Declan Rice មានគ្រប់លក្ខខ័ណ្ឌដែលក្លិប Chelsea ចង់បាន ពោលគឺ Lampard ចង់បានកីឡាករវ័យក្មេង ដែលអាចនៅតែមានទម្រង់លេងល្អនៅប៉ុន្មានឆ្នាំទៅមុខទៀត។ ក្នុងនោះដែរ ម្ចាស់អាវលេខ ៤១គឺជាអ្នកនាំលេងដ៏សំខាន់ម្នាក់របស់ West Ham ដោយបង្ហាញខ្លួនបាន៣៨ប្រកួតនៅរដូវកាលនេះ។ ហើយប្រសិនបើ Chelsea ទិញ Rice មកបាននោះ រូបគេនឹងត្រូវចូលរួមជាមួយកីឡាករវ័យក្មេងល្អៗរបស់ក្លិបដូចជា Tammy Abraham, Christian Pulisic និង Mason Mount ជាដើម ដើម្បីប្រជែងជាមួយក្លិបធំៗដ៏ទៃទៀតនៅ Premier League ក៏ដូចជានៅទ្វីបអឺរ៉ុបទាំងមូល៕
កីឡាករ Declan Rice
កីឡាករ Tammy Abraham, Christian PulisicនិងMason Mount