គ្រាន់តែឃើញក៏ឃ្លានភ្លាម រៀនធ្វើ ស៊ុបពោតពងទា (មានវីដេអូ)

កម្សាន្ត៖ អ្នកណាដែលថាមិនចង់ញ៉ាំនោះ ស៊ុបពោតពងទា (Corn Egg Drop Soup) ដែលជាអាហារកំពុងតែមានការពេញនិយមពីមនុស្សជាច្រើន ព្រមទាំងចង់ដឹងពីរបៀបធ្វើដើម្បីងាយស្រួលក្នុងការចម្អិននៅផ្ទះរៀងៗខ្លួន ដូច្នេះ បើអ្នកគ្រប់គ្នាចាប់អារម្មណ៍អាចសាកល្បងធ្វើស៊ុបនេះ តាមវិធីខាងក្រោម៖
ស៊ុបពោតពងទា
គ្រឿងផ្សំ៖ ពោត(កំប៉ុង)  ស៊ុត ២ គ្រាប់  ម្សៅពោត(Cornstarch) ៣ ស្លាបព្រាដែលលាយជាមួយទឹក ៣ ស្លាបព្រារួចហើយ  ស្លឹកខ្ទឹម  ខ្ញី  ខ្ទឹមស  ដុំម្សៅស៊ុប  អំបិល ម្រេច  ទឹក ៥ ពែង របៀបធ្វើ ៖១. ជាដំបូង ដាក់ទឹក ៥ ពែង ចូលទៅក្នុងឆ្នាំងរួចដាំឲ្យពុះ ដោយបន្ថែមជាមួយនឹង ដុំម្សៅស៊ុប រួច ដាក់ ខ្ញី និងខ្ទឹមស ដែលហាន់រួច ២. បន្ទាប់មកទៀត ដាក់គ្រាប់ពោត(កំប៉ុង) រួចកូរវាឲ្យសព្វ ហើយបិទគម្របទុកចោល ៥ នាទី រួចបន្ថយកម្ដៅកុំឲ្យវាពុះខ្លាំង
ស៊ុបពោតពងទា
៣. ដាក់ម្សៅពោត(Cornstarch) ៣ ស្លាបព្រាដែលលាយជាមួយទឹក ៣ ស្លាបព្រារួចហើយ ចូលទៅក្នុងឆ្នាំង ដែលកំពុងតែពុះតិចៗ រួចកូរនិងចម្អិនបន្ថែមរយៈពេល ២ នាទីទៀត រហូតដល់ទឹកស៊ុបខាប់៤. នៅពេលដែលទឹកស៊ុបខាប់ហើយ សឹមដាក់ស៊ុតដែលក្រឡុករួច ម្ដងបន្តិចៗទាល់តែអស់ រួចកូរឲ្យសព្វ ហើយបន្ថែមដោយ អំបិល និង ម្រេច ព្រមទាំងស្លឹកខ្ទឹម ជាការស្រេច៕
ស៊ុបពោតពងទា
បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖