យល់បែបណាពេល Kimberley ប្ដូរម៉ូតសក់ខ្លីបែបនេះ?

ថៃ៖ តារាសម្ដែងស្រីជួរមុខប្រទេសថៃ Kimmy Kimberley ជាតារាស្រី ដែលមានសមត្ថភាពភាពខ្ពស់ អាចសម្ដែងបានយ៉ាងល្អឥតខ្ចោះ រាល់ខ្សែភាពយន្ត ដែលតារាស្រីរូបនេះ សម្ដែងម្ដងៗ តែងតែទទួលបានការចូលទស្សនាច្រើន និងមានការកោតសរសើរពីទស្សនិកជនគ្រប់មជ្ឈដ្ឋានតែម្ដង។ជាការពិត  Kimberley ជាតារាស្រី ដែលមានរូបឆោមស្អាតផូរផង់ ជាពិសេស រូបសម្រស់របស់នាង មើលយូរទៅកាន់តែស្រស់ស្អាតគួរឲ្យទាក់ទាញ ហើយរាល់ពេលដែលតារាស្រីរូបនេះ តុបតែងខ្លួនម្ដងៗ ធ្វើឲ្យហ្វេនលង់នឹងសម្រស់នាងគ្រប់ពេល។ ដោយមួយរយៈចុងក្រោយនេះ Kimberley លេងស្ទាយ៍តែងខ្លួនយ៉ាងស៊ីវិល័យ គួរឲ្យចាប់អារម្មណ៍ ទាំងសាមញ្ញ និងស៊ិចស៊ី។ដោយឡែក ទស្សនិកជន ធ្លាប់តែឃើញ Kimberley ទុកសក់វែងអន្លាយ តែពេលនេះនាង បានផ្លាស់ប្ដូរស្ទាយ៍ថ្មី បានកាត់សក់ខ្លី មើលទៅពិតជាសាកសមជាមួយនាងយ៉ាងខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ ម៉ូតសក់ខ្លីនេះ កាន់តែធ្វើឲ្យសម្រស់នាងស្អាត និងលេចធ្លោជាងមុនទៀតផង។ ក្រោយបានឃើញម៉ូតសក់ថ្មី របស់តារាស្រីរូបនេះរួច កាន់តែធ្វើឲ្យហ្វេនៗជ្រួលច្របល់ លង់ជាមួយសម្រា់នាងស្ទើរតែគ្រប់គ្នា ជាពិសេស ហ្វេនៗបាននាំគ្នាសរសើរនាង សឹងមិនដាច់ពីមាត់៕សូមទស្សនារូបភាពខាងក្រោម៖ 
Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley