អីយ៉ាស់ Nadech មានគម្រោងសុំ Yaya រៀបការក្នុងពេលឆាប់ៗនេះ

ថៃ៖ ថ្មីៗនេះ តារាសម្តែងមានមន្តស្នេហ៍ជនជាតិថៃ Nadech Kugimiya បានផ្តល់បទសម្ភាស ជាមួយនឹងអ្នកកាសែតទាក់ទិននឹង គម្រោងអាពាហ៍ពិពាហ៍នៅថ្ងៃអនាគតជាមួយនឹង តារាសម្តែងស្រីដែលមានមុខស្រស់ Yaya Urassaya នៅក្នុងពេលឆាប់ៗនេះ។ដោយឡែក តារាប្រុសរូបនេះ បាននិយាយយ៉ាងច្បាស់ៗថា ទោះបីជារវាងខ្លួន និង Yaya មានទំនាក់ទំនងយ៉ាងល្អគ្នាពិតមែន ប៉ុន្តែតារាមួយរូបនេះ មិនទាន់ចង់និយាយវា នៅពេលនេះទេ ដោយសាររង់ចាំពេលវេលាមួយ ដ៏ល្អមួយដើម្បីសុំនាងរៀបការនិង ជាពិសេសដើម្បីចង់ស៊ុបប្រាយ មិត្តស្រីឲ្យផ្អើលគេឯងតែម្តង។ក្រោយពីឃើញដូច្នេះរួចមក ហ្វេនៗជាច្រើនបានសម្តែងក្តីរំភើបជំនួសពួកគេផងដែរ ដោយពេលវេលាកាន់តែកៀកសម្រាប់ពួកគេដែលត្រូវដើរកាន់ដៃគ្នា ចូលរោងការហើយ ដើម្បីគូស្នេហ៍មួយគូនេះ រង់ចាំតែពេលវេលាអំណោយផលតែប៉ុណ្ណោះ៕សូមចូលមើលរូបភាពខាងក្រោម៖
Nadech Kugimiya
Yaya Urassaya
Yaya UrassayaនិងNadech Kugimiya
Yaya Urassayaនិង Nadech Kugimiya
Yaya Urassayaនិង Nadech Kugimiya
Nadech KugimiyaនិងYaya Urassaya
Nadech KugimiyaនិងYaya Urassaya