មហាជនសរសើរគ្រប់គ្នា ពេល ចរិយា ពេជ្រ គ្រងឈុតបុរាណ «ព្រះនាងលាវយី» បែបនេះ

ភ្នំពេញ៖ ទោះបីជា តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព ចរិយា ពេជ្រ មិនសូវបង្ហាញវត្តមាននៅក្នុងសិល្បៈច្រើនដូចមុន តាំងពីបានរៀបការមានគ្រួសារយ៉ាងមានសុភមង្គលជាច្រើនឆ្នាំកន្លងមកក្ដី តែមកដល់មួយរយៈនេះ តារាស្រីដ៏មានសម្រស់ស្រស់ស្អាតរូបនេះ បានងាកមកប្រឡូកក្នុងវិស័យសិល្បៈដូចធម្មតាវិញហើយ។អ្វីដែលគួរឲ្យកត់សម្គាល់ ទន្ទឹមនឹងការវិលត្រឡប់របស់នាងលើកនេះ គឺនាងមានប្រជាប្រិយភាពខ្លាំង ទៅលើការថតស្ពតសម្អាងការ និង ថតផ្សព្វផ្សាញផលិតផលផ្សេងៗ ពិសេសនោះ ស្រីស្អាតកូនមួយរូបនេះ កាន់តែធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍លើនាងច្រើនជាងមុន ទៅលើការតុបតែងគ្រងនូវឈុតបុរាណៗតែម្ដង។ជាមួយគ្នានេះ បន្ទាប់ពីមានការគាំទ្រច្រើន តាមរយៈសម្លៀកបំពាក់បុរាណជានាងកង្រី ដែលនាងបានស្លៀកកាលពីប៉ុន្មានខែមុន ថ្មីៗនេះ ចរិយា ពេជ្រ ក៏ទើបតែបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន មានការលាន់មាត់សរសើរជាថ្មី ជាមួយនឹងឈុតបុរាណមួយបែបទៀត ដែលលើកនេះ នាងគ្រងជាឈុតព្រះនាងនាគ ឬ ព្រះនាងសោម៉ា ឬព្រះនាងលាវយី ដែលក្នុងមួយឈុតនេះ មានការចូលរួមបង្កើតកែច្នៃ ដោយក្រុមយុវជនខ្មែរមួយក្រុម បង្កើតឡើងក្នុងន័យលើកតម្ដើង និងអភិរក្សមរតកវប្បធម៌កុំឲ្យបាត់បង់ ដែលក្នុងនោះពួកគេ មានការរៀបចំតុបតែង បានយ៉ាងល្អ និងស្រស់ស្អាតសាកសមខ្លាំងមែនទែន។យ៉ាងណាមិញ តាមរយៈរូបភាពជាច្រើនសន្លឹក ដែលតារាស្រីរូបនេះបានបង្ហោះនៅលើគណនីនបណ្ដាញសង្គមរេបស់នាង យើងឃើញថា មានមតិលើកឡើងនូវពាក្យសរសើរជាហូរហែរ ច្រើនមិនដាច់នោះទេ នៅពេលដែលនាងគ្រងបានយ៉ាងសាកសមបែបនេះ៕ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖
ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ