តម្លៃខ្លួនល្មមទិញ! Liverpool កំពុងពិចារណាទិញយកតារាវ័យក្មេងរូបនេះមកជួយនៅតំបន់ការពារស្លាបឆ្វេងបន្ថែម

  • ពុធ ០៥ សីហា, ២០២០ ១៥:១១
អង់គ្លេស៖ បើតាមរបាយការណ៍របស់កាសែត Independent បានឲ្យដឹងថាក្លិបហង្សក្រហម Liverpool កំពុងពិចារណាក្នុងការទិញយកខ្សែការពារវ័យ២២ឆ្នាំម្នាក់ពីក្លិប Norwich City គឺកីឡាករ Jamal Lewis ដើម្បី​យកមក ជួយជើងក្រោមខាងឆ្វេងរបស់ក្លិបបន្ថែម។ 
កីឡាករJamal Lewis
គួរឲ្យដឹងដែរថាក្លិប Norwich បានធ្លាក់ទៅលេងនៅក្របខ័ណ្ឌ Championship ទៅហើយ ក្រោយបញ្ចប់រដូវកាលនៅ Premier League ឆ្នាំនេះឈរនៅលេខ២០។ ស្របពេលជាមួយគ្នានេះកីឡាករល្អៗរបស់ Norwich កំពុងតែជាគោលដៅតាមទិញរបស់ក្លិបធំៗនៅ Premier League ។
កីឡាករJamal Lewis និងRiyad Mahrez
ក្នុងនោះក្លិប Liverpool កំពុងត្រៀមដាក់សំណើក្នុងចំនួនទឹកប្រាក់ ១០លានផោន (ឬប្រមាណ១៣លានដុល្លារ) ឲ្យក្លិបរហស្សនាមចាបលឿងមួយនេះដើម្បីទិញយកខ្សែការពារស្លាបឆ្វេង Jamal Lewis មកកាន់ទឹកដី Anfield ។ ហើយការដែលទិញកីឡាកររូបនេះមករួមក្រុម វាក៏ជាកត្តាមួយដែលធ្វើឲ្យកីឡាករ Andrew Robertson កាន់តែខិតខំលេងផងដែរ ព្រោះបើទម្រង់លេងរបស់កីឡាកររូបនេះធ្លាក់ចុះ លោកគ្រូបង្វឹក Klopp អាចនឹងដាក់ Lewis ជំនួស៕ 
កីឡាករAndrew Robertson