ធនាគារកណ្តាលរបស់ម៉ុងហ្គោលី ទិញមាសបានជាង ១១ តោន រយៈពេល ៧ ខែក្នុងឆ្នាំ២០២០នេះ

  • ពុធ ០៥ សីហា, ២០២០ ១៥:៥០
ម៉ុងហ្គោលី៖ ធនាគារកណ្តាលរបស់ម៉ុងហ្គោលីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានទិញមាសសរុបចំនួន ១១,៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ។ធនាគារកណ្តាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទិញមាសគឺជាឧបករណ៍គន្លឹះមួយសម្រាប់ធនាគារម៉ុងហ្គោលីដើម្បីធានាឱ្យមានស្ថេរភាពសេដ្ឋកិច្ចរបស់ប្រទេសដោយបង្កើនប្រាក់បម្រុងរូបិយប័ណ្ណបរទេសជាប់លាប់។
ធនាគារកណ្តាលម៉ុងហ្គោលី
ធនាគារបាននិយាយបន្ថែមថា ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ម៉ុងហ្គោលីមានចំនួន ៣,៦ ពាន់ លានដុល្លារអាមេរិកនៅចុងឆមាសទីមួយនៃឆ្នាំនេះដែលគ្រប់គ្រាន់សម្រាប់ការនាំចូលរយៈពេល ៩ ខែ។គួរជម្រាបផងដែរថា ធនាគារកណ្តាលនៅទូទាំងពិភពលោកជាធម្មតាកាន់កាប់មាសជាផ្នែកមួយនៃប្រាក់បម្រុងប្តូរប្រាក់បរទេសរបស់ពួកគេ ដោយសារតែប្រាក់ចំណេញរយៈពេលវែងមុនៗ និងទ្រព្យសកម្មខ្ពស់៕
រូបតំណាង
ទេសាភិបាលធនាគារកណ្តាលម៉ុងហ្គោលីលោក Naidansuren Zoljargal
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ