ក្រៅ​​ឆាក​​ពី ​មាន ​សូនីតា និង​ហ្សូណូ មើល​​ទៅ​​ផ្អែម​​ល្ហែម​ ​ខណៈ​អ្នក​​គាំ​​ទ្រ​​​ដាក់​​ការ​​​​សង្ស័យ​​​​បែប​​​នេះ​​ (មាន​​វី​ដេ​អូ​)

ភ្នំពេញ ៖ តារាសម្ដែងដ៏ស្រស់សោភា​ កញ្ញា មាន សូ​នី​តា ដែល​មានរហ័ស្ស​នាម «​រាជ​នី​ក្រមា​» គឺបានកាន់តែ​ធ្វើ​អោយ​អ្នកគាំទ្រ និងមហាជន ដាក់ការ​សង្ស័យ​ជា​ច្រើន​ទៅ​លើ​ទំនាក់ទំនង​ស្នេហារបស់​នាង​ ជាមួយនឹង​បុរស​សង្ហារ​ និង​ជា​តារា​ចម្រៀង​ប្រុស​ម្ចាស់បទ «គេមិនស្រឡាញ់យើងទេ» លោក ហ្សូ​ណូ ដោយសង្កេតមើលទៅពួកគេ​ទាំងពីរនាក់​កាន់​តែ​​ស៊ីជម្រៅ ក្រោយ​ពី​រូប​នាងបង្ហាញ​រូបភាព​យ៉ាង​សិទ្ធ​ស្នា​ល​ជា​ច្រើន​សន្លឹក​។ថ្មីៗនេះ តារា​សម្តែង​ស្រី​រូប​នេះ​ហាក់​កាន់តែ​បង្ហាញ​អារម្មណ៍​មួយ​ទៅ​កាន់​តារាចម្រៀង​ប្រុស នៅ​ក្នុង​ផលិតកម្ម​រស្មីហង្ស​មាស​មួយ​រូប​នេះ​កាន់តែ​ខ្លាំង​ហើយ រហូត​រូប​នាង​បាន​ហ៊ាន​និយាយ​ទៅ​កាន់​លោក ហ្សូ​ណូ​យ៉ាង​ពេញ​ៗ​មាត់​ថា ជា Crush របស់​នាង​ទៀត​ផង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្រី​ស្អាត​រូប​នេះ ថែម​ទាំង​បាន​សរសេរ​សារ​បង្កប់​អត្ថន័យ​ជា​ច្រើន ដែល​​សុទ្ធ​សឹង​ជា​ទំនាក់ទំនង​មួយ​ធ្វើ​អោយ​មហាជន​កាន់តែ​សង្ស័យ​កាន់តែ​ខ្លាំង នៅ​ក្នុង​បណ្តាញ​សង្គម Instagram ថា «នេះ​ជា​អ្វី​ដែល​រូប​នាង​ខ្ញុំ​សម្លឹង​ទៅ​កាន់ crush របស់ខ្ញុំ​» ។
មាន សូនីតា និង លោក ហ្សូ​ណូ
គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ទាំង​២ រវាង​លោក ហ្សូ​ណូ និង​កញ្ញា មាន សូ​នី​តា កំពុង​តែ​សហការ​ចាប់ដៃ​គ្នា​ថត​ខ្សែ​ភាគ​យន្ត​ថ្មី ដែល​ទាក់ទង​ទៅ​នឹង​ល្ខោនខោល ហើយ​នេះ​ក៏​ជា​លើក​ទី​មួយ ដែល​អ្នក​ទាំង​២​ចាប់ដៃ​គ្នា​នៅ​ក្នុង​ខ្សែ​ភាគ​យន្ត​បែប​នេះ ៕ចង់ដឹងថាផ្អែមល្ហែមប៉ុណ្ណា? សូមទស្សនាវីដេអូខាងក្រោម៖
មាន សូនីតា និង លោក ហ្សូ​ណូ
មាន សូនីតា និង លោក ហ្សូ​ណូ
មាន សូនីតា និង លោក ហ្សូ​ណូ
មាន សូនីតា និង លោក ហ្សូ​ណូ
សំណេរទាំងស្រុងរបស់ មាន សូនីតា