សួរថា ទំនងអត់? ម្ដងនេះ មករៀនធ្វើ សម្លប្រហើរកូនកាត់

កម្សាន្ត៖  ធ្លាប់តែលឺសម្លប្រហើរបង់ប្រហុក តែ មកសាក សម្លប្រហើរកូនកាត់វិញ ដែលជាអាហារកំពុងតែមានភាពពេញនិយមពីមនុស្សជាច្រើន ជាមួយនឹងរសជាតិថ្មីប្លែក ក្នុងការទទួលទានជាអាហារប្រចាំថ្ងៃផងដែរ។ តោះនៅចាំអីទៀត មករៀនធ្វើតាមវិធីខាងក្រោមទាំងអស់គ្នា ៖
សម្លប្រហើរកូនកាត់
គ្រឿងផ្សំ៖   បង្គា បកសំបក វះយកដីចេញពីសសៃខ្នងឲ្យស្អាត  ល្ពៅ  ននោង  ស្នៀតពោត  ផ្សិតចំបើង  ស្លឹកបាស  ជីនាងវង បង្គាក្រៀមបុកឲ្យម៉ត់កន្លះកូនចានចង្កឹះ  កាពិ ១ ស្លាបព្រាបាយ(ដុតរយៈពេល ២ នាទី)   ម្ទេស ៣ ផ្លែ   ខ្ទឹមស ៦ កំពឹស ខ្ទឹមក្រហម មើមខ្ជាយ  ស្ករស  ម្រេចបុកឲ្យម៉ត់  ទឹកត្រី  ប៊ីចេង  អំបិល 
របៀបធ្វើ៖ 
១. យកបង្គាក្រៀមដែលបុកម៉ត់ ទៅបុកជាមួយនឹងគ្រឿងដូចជា ខ្ជាយ  កាពិ  ខ្ទឹមស  ម្ទេស ឲ្យម៉ត់។
២. បន្ទាប់មកទៀត យកឆ្នាំងដាំទឹកឲ្យពុះ បង់គ្រឿងបុកមុននេះចូល រួចដាក់ល្ពៅ និង ស្នៀតពោតមុនគេ បន្ទាប់មកទើបដាក់ ននោង និង ផ្សិតតាមក្រោយ 
៣.  បន្ទាប់មក ដាក់គ្រឿងផ្សំដូចជា ទឹកត្រី ប៊ីចេង ស្ករស  និង អំបិល រួចអាចភ្លក្សមើលរសជាតិល្មមហើយ ទុកឲ្យពុះ  ទើបដាក់ បង្គាស្រស់ចូល ហើយជាចុងក្រោយ ដោយបន្ថែម ស្លឹកបាស និងជីនាងវង ព្រមទាំងដាក់ម្ទេសទៅតាមចំណូលចិត្ត ជាការស្រេច៕ ប្រភព៖ Khmer Hot Pot 
សម្លប្រហើរកូនកាត់