វ័យកាន់តែជ្រេ Aum មិនខ្វល់ បញ្ចេញល្វែងលើពេញទំហឹង

ថៃ៖ តារាសម្ដែងស្រីវ័យ ៤២ឆ្នាំ Aum Patchrapa តែងតែធ្វើឲ្យទស្សនិកជនជាច្រើន ភ្លឹកនឹងសម្រស់នាងជាញឹកញាប់ បើទោះបី មានវ័យជ្រទៅហើយ តែតារាស្រីរូបនេះ នៅតែមានរូបសម្ផស្សក្មេង ស្រស់ស្អាតផូរផង់គួរឲ្យចាប់អារម្មណ៍តែម្ដង។ ជាការពិតណាស់ អាចនិយាយបានថា Aum Patchrapa ជាតារាសម្ដែងស្រីមួយរូប មានសាច់ចាំ ស្បែកតឹងណែន មិនងាយចាស់នោះទេ ជាពិសេស រាល់ពេលដែលនាងតុបតែងខ្លួនទៅចូលរួមក្នុងកម្មវិធីម្ដងៗ មើលទៅពិតជាស្រស់ឆើតឆាយ លេចធ្លោក្មេងៗឃើញហើយសុំខ្មាសតែម្ដង។ មិនតែប៉ុណ្ណោះ យើងសង្កេតឃើញថា នាងពិតជាពូកែថែទាំងរូបរាង ឲ្យនៅស្រឡូនស្អាតគ្មានប្រែប្រួលសូម្បីតែបន្តិច ដោយរាងរសប់តារាស្រីរូបនេះ នៅតែតូចច្រឡឹងស្អាតដដែល។តួយ៉ាង ដូចហ្វេនៗ Aum Patchrapa  បានដឹងស្រាប់ហើយថា នាងមានវ័យកាន់តែច្រើន តែស្ទីលលេងខ្លួនរបស់នាង និយមស្លៀកក្នុងសម្លៀកបំពាក់បែបស៊ិចស៊ីបង្អួតរាង បញ្ចេញសាច់.សខ្ចី ដោយមុននេះបន្តិច តារាស្រីរូបនេះ បានបង្ហោះរូបភាព ២សន្លឹក ធ្វើឲ្យហ្វេនៗមើលសឹងមិនដាក់ភ្នែក។ ក្នុងរូបភាពថ្មីនោះ មានបានស្លៀកនៅឈុតពណ៌ខៀវ លាយខ្មៅ បើទោះបី ឈុតនោះវែង តែល្វែងលើនាងបញ្ចេញពេញទំហឹង មើលទៅពិតជាស៊ិចស៊ី គួរឲ្យទាក់ទាញខ្លាំង ក្រៅពីនោះ នាងបានបង្ហាញស្ទាយ៍ថតយ៉ាងស៊ីអារម្មណ៍ទៀតផង៕សូមទស្សនារូបភាពខាងក្រោម៖ 
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa