គ្មានឱកាសសម្ដែងលើឆាករួមគ្នាដូចមុន តែ SNSD នៅតែធ្វើរឿងនេះជាមួយគ្នា ក្នុងថ្ងៃ Anniversary ១៣ឆ្នាំ

កូរ៉េខាងត្បូង៖  ថ្មីៗនេះ សមាជិក SNSD ទាំងអស់ (លើកលែងតែ Jessica ដែលបានចាកចេញពីក្រុមរយៈពេលជាយូរមកហើយ) ទើបតែបានធ្វើឲ្យអ្នកគាំទ្រ មានការសប្បាយរីករាយខ្លាំងមែនទែន ក្រោយឃើញវត្តមានពួកគេវិលមកជួបជុំគ្នា បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាជាថ្មី ក្នុងឳកាសខួបកំណើតរបស់សមាជិក Tiffany កាលពីថ្ងៃទី ១ ខែ សីហា កន្លងទៅ ប៉ុន្តែពួកគេក៏បានប្រារពធ្វើពិធីគម្រប់ខួប ១៣ ឆ្នាំ នៃការបង្ហាញខ្លួនលើកដំបូងក្នុងវិស័យ K-Pop ជុំគ្នាក្នុងពេលតែមួយផងដែរ ដែលត្រូវនឹងថ្ងៃទី ៥ ខែសីហានេះផ្ទាល់តែម្ដង។ ក្នុងឳកាសដ៏ពិសេសនេះ ក្រុមតារាចម្រៀងស្រីទាំង ៨នាក់នេះ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតរៀងៗខ្លួន បង្ហាញក្ដីស្រលាញ់ និងក្ដីនឹករឮកចំពោះគ្នាទៅវិញទៅមកយ៉ាងកក់ក្ដៅ ពិសេសគេក៏មិនភ្លេចផ្ញើពាក្យជូនពរទៅកាន់អ្នកគាំទ្រទាំងអស់ តាមរយៈគណនីបណ្ដាញសង្គមរបស់រៀងៗខ្លួនផងដែរ។គួរបញ្ជាក់ថា បើទោះបីជាពេលបច្ចុប្បន្ននេះ សមាជិកមួយចំនួនរបស់ Girl's Generation (SNSD) បានបែកខ្លួនចេញជាតារាចម្រៀងទោលអស់ខ្លះ និងខ្លះទៀតមិនសូវមានបទចម្រៀងថ្មីជាមួយនឹងការ Comeback ដូចកាលពីមុន យ៉ាងណាក៏ដោយ ប៉ុន្តែយើងនៅនៅតែឃើញថា សន្ទុះនៃការគាំទ្រចំពោះសមាជិកក្រុមម្នាក់ៗ នៅតែមានអ្នកស្រលាញ់ចូលចិត្តរៀងៗខ្លួន ពិសេសគេនៅតែទន្ទឹងរង់ចាំ ការវិលត្រឡប់ជួបជុំចេញចម្រៀងរួមគ្នារបស់ក្រុមនេះម្ដងទៀត នៅថ្ងៃណាមួយផងដែរ៕ទស្សនារូបភាពខាងក្រោម៖
SNSD
SNSD
ការជួបជុំខួប ១៣ឆ្នាំ របស់ SNSD
ការជួបជុំខួប ១៣ឆ្នាំ របស់ SNSD
View this post on Instagram

함께 맞는 13번째 여름, 아직도 내옆을 지켜주는 내사람들이 있어 감사해요❤️오랜만에 들려주는 #지소앞소영소 외침이 우릴 보고싶은 그대들의 마음을 달래주길 바라며, 내년에도 소녀시대 좋아하길 다행이었다고 생각할수 있게 해줄게요. ???? ‪#13YearsWithGirlsGeneration #GirlsGeneration13thAnniversary #13SummersWithGG #13년째_지금은_소녀시대‬ #13SummersWithSONE #GG4EVA

A post shared by Sooyoung Choi (@sooyoungchoi) on