ខឹងសង្សាររៀបការចោល នារីម្នាក់មកអុកឡុកពេញរោង (មានវីដេអូ)

បរទេស៖ អាពាហ៍ពិពាហ៍មួយត្រូវបានបំផ្លាញទាំងស្រុង ដោយសារតែ គូស្នេហ៍មួយគូ ប៊ិះនឹងត្រូវរៀបការជាមួយគ្នារួចរាល់ហើយ ប៉ុន្តែត្រូវស្ត្រីម្នាក់មកអុកឡុកផ្អើល ពេញរោងការ ដោយអះអាងថា នាងមានផ្ទៃពោះជាមួយនឹង កូនកម្លោះបាត់ទៅវិញ។ដោយឡែក ពិធីមង្គលការដ៏អធិកអធមមួយនេះ ត្រូវបានក្លាយទៅជាកម្មវិធីទឹកខ្មេះវិញ ដោយកំឡុងពេល ដែលលោកអាចារ្យកំពុងតែសួរសំណួរទៅកាន់កូនកម្លោះ កូនក្រមុំមួយគូនេះ រំពេចនោះមានអ្នកទី៣ មកក្រឡុកពេញរោងទាំងមូល​ ដោយនៅក្នុងពេលនោះ មានភ្ញៀវកិត្តិយសម្នាក់ បានថតវីដេអូរួចក៏បង្ហោះចូលក្នុងបណ្តាញសង្គម TIktok ផងដែរ ដោយនៅពេលនោះ ស្ត្រីម្នាក់បាននិយាយថា៖បន្ទាប់មក ក៏មាននារីម្នាក់ទៀត ដែលត្រូវកូនស្រីរបស់ម្ចាស់កម្មវិធី នៅក្នុងនោះ​បានហក់មកក្នុងគោលបំណងចង់រកហក់វៃស្ត្រីម្នាក់នោះ ព្រមទាំងស្រែកខ្លាំងៗដាក់ឲ្យទៀតផង ប៉ុន្តែត្រូវបានគេឃាត់ទាន់ ដោយនាងបាននិយាយថា៖គួរបញ្ជាក់ដែរថា មកទល់ពេលនោះវីដេអូមួយនោះ ត្រូវបានភ្ញៀវម្នាក់បង្ហោះចូលក្នុងបណ្តាញសង្គម Tiktok ដោយទទួលបានការទស្សនារហូតទៅដល់ ៩,៩លានដង អ្នកចុច Like ១,៨លាននាក់និង អ្នក Comment ៤៤,០០០ នាក់ផងដែរ៕សូមចូលមើលរូបភាពនិង វីដេអូខាងក្រោម
លោកអាចារ្យកំពុងតែសួរសំណួរដល់គូស្នេហ៍មួយគូនោះ
លោកអាចារ្យកំពុងតែ សួរសំណួរដល់គូស្នេហ៍មួយគូនោះ
សកម្មភាពកូនស្រីម្ចាស់ពិធីមង្គលការប្រតិកម្មជុំវិញស្ត្រីម្នាក់អុកឡុកដល់រោងការ