អគ្គនាយកថ្មីរបស់ ព្រូដិនសលកម្ពុជា ប្ដេជ្ញាបន្តបេសកកម្មរបស់ក្រុមហ៊ុន ដើម្បីការពារសុខភាព និងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋខ្មែរ

  • ពុធ ០៥ សីហា, ២០២០ ១៦:២១
ភ្នំពេញ៖  នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុន​ ព្រូដិនសលកម្ពុជា  បានប្រកាសជ្រើសតាំង លោក Sanjay Chakrabarty ជាអគ្គនាយកថ្មីរបស់ក្រុមហ៊ុន ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ តទៅ ដោយលោកមានបទពិសោធន៍ជ្រៅជ្រះក្នុងវិស័យធនាគារ និងធានារ៉ាប់រង។   លោក Sanjay មានតួនាទីរាយការណ៍ផ្ទាល់ដល់លោក  Wilf Blakckburn  អគ្គនាយកប្រចាំតំបន់ នៃផ្នែកកំណើនទីផ្សារធានារ៉ាប់រង របស់ក្រុមហ៊ុន ព្រូដិនសល អាស៊ី។លោក Sanjay មានបទពិសោធន៍ជាង ២០ ឆ្នាំ ដោយបាន​​បម្រើការងារក្នុងទីផ្សារមួយចំនួននៅតំបន់អាស៊ី រួមមាន វៀតណាម  ជប៉ុន  និងកូរ៉េជាដើម។ មុនពេលចូលរួមជាមួយ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោកធ្លាប់កាន់តួនាទីជា ប្រធានគ្រប់គ្រងផ្នែកសេវាឥណទានប្រើប្រាស់ នៃធនាគារ Orient Commercial Joint Stock Bank ក្នុងប្រទេស វៀតណាម និងក្រោយមកក្លាយជាជាអគ្គនាយករង នៃធនាគារនេះតាំងពីខែកក្កដា ឆ្នាំ ២០១៨។
លោកSanjay Chakrabarty
លោក Sanjay ​ ក៏ធ្លាប់បម្រើការងារជាមួយក្រុមហ៊ុន ​ព្រូដិនសល ពីមុនមកផងដែរ។ ចន្លោះពីខែកុម្ភៈ ឆ្នាំ២០១៧​ រហូតដល់ខែកក្កដា ឆ្នាំ២០១៨ លោកមានតំណែងជា នាយកគ្រប់គ្រងផ្នែកពាណិជ្ជកម្មនៅ ក្រុមហ៊ុន ព្រូដិនសល វៀតណាម  ដោយលោកមាននាទីរៀបចំយុទ្ធសាស្រ្ដ  បង្កើតភាពជាដៃគូចែកចាយ  វិភាគទិន្នន័យ  និងគ្រប់គ្រងគម្រោងនានារបស់ក្រុមហ៊ុន។មុននោះទៅទៀត ពីខែមិថុនា ឆ្នាំ២០១៤ និងខែកុម្ភៈ ឆ្នាំ ២០១៧ លោក Sanjay បានកាន់តួនាទីជាអគ្គនាយក ក្រុមហ៊ុនហិរញ្ញវត្ថុ ព្រូដិនសល វៀតណាម ដែលជាអាជីវកម្មផ្តល់ហិរញ្ញប្បទានរបស់ ព្រូដិនសល ក្នុងប្រទេសវៀតណាម  គឺមុនពេលក្រុមហ៊ុននេះត្រូវបានលក់ក្នុងខែមករា ឆ្នាំ២០១៨។ មុនពេលចូលរួមជាមួយ ក្រុមហ៊ុន ព្រូដិនសល វៀតណាម លោក Sanjay បានចំណាយពេលជិត ១០ ឆ្នាំ បម្រើការងារ​នៅធនាគារ​ CitiBank នៅប្រទេសជប៉ុន និងប្រទេសកូរ៉េ ដោយលោកបានដឹកនាំមុខងារជាច្រើនផ្នែករួមមាន សេវាឥណទានប្រើប្រាស់  សេវាអតិថិជន  និងផ្នែកហានិភ័យ។ លោក Wilf Blackburn បានមានប្រសាសន៍ថា៖ លោក Wilf បានបន្ថែមទៀតថា៖ លោក Sanjay បានមានប្រសាសន៍ថា៖ លោក Sanjay ចូលកាន់តួនាទីជាអគ្គនាយកក្រុមហ៊ុនបន្ទាប់ពី លោកស្រី Stephanie Simmonet   បានលាលែងពីក្រុមហ៊ុន ព្រូដិនសល កាលពីខែមិថុនា ក្រោយពីលោកស្រីបានបំពេញការងារឱ្យក្រុមហ៊ុនអស់រយៈពេល ១៥ ឆ្នាំកន្លង មក៕