រោគសញ្ញា ដែលដឹងខ្លួន ថាពុលក្តាមប្រៃ និងការជួយសង្គ្រោះបឋម

យល់ដឹង៖ ឃ្លាន​ជា​រឿង​​សំខាន់​ហើយ​ តែ​សុខភាព​ក៏​រឹត​តែ​សំខាន់ ​ទៅ​ទៀត ​ពេល​ខ្លះ​យើង​មិន​មែន​ចេះ​តែ ​ញុំា​នៅ​អ្វី​ដែល​យើងចង់ ​​តាម​តែ​ចិត្ត​​នោះទេ ព្រោះ​អាហារមួយ​ចំនួន ​វាមិន​បាន​នាំ​ជាប្រយោជន៍ ​ដល់​សុខភាព​យើង​នោះទេ តែ​បែរជា​នាំ ​ជំងឺ​មក​ឲ្យ​យើង​ទៅ​វិញ។ ជា​ពិសេស ​អាហារដែល​យើង​ ទទួល​ទាន​​ប្រចាំ​ថ្ងៃ បើ​ខ្វះ​នៅ ​ការ​ប្រុង​ប្រយ័ត្ន​តែបន្តិច​នឹង ​បង្ក​ឲ្យ​ទៅ​ជា​គ្រោះ​ថ្នាក់ ​ដល់​សុខភាព​យើង​បាន​។ ជារួម​ដូចជា​ ​អាការៈនៃ​​ការពុល​អាហារ​ ហើយ​បញ្ហា​នេះ​កើត​ឡើង​ នៅ​ពេល​ដែល​យើង ​​ទទួល​ទាន​នៅ​អាហារ ​ដែល​មាន ​ភាព​ប្រឆាំង​នឹង​គ្នា​ ជាតិពុល ឬ​កង្វះនៅ​អនាម័យជាដើម​។ ជាក់​ស្តែង ​ដូច​ជា​បញ្ហា​ដែល​មាន ​អ្នក​តែង​ជួប​ប្រទះ​ជា​ច្រើន ​រួចមកហើយ​នោះគឺ ​ការ​ពុល​ក្តាម​ប្រៃ ដែល​​អាការៈនៃ​ការ​ពុល​អាហារ នេះ​មាន​ដូច​ជា​៖
រូបតំណាង​
ចាប់​ផ្តើម​ចុក​ពោះ រមួលៗ​ជា​ដំណាក់​ៗ ក្អួត​ រាគ​រូសចេញ​មក ​សុទ្ធតែ​ទឹកញឹក​ញាប់​ គ្រុន​ក្តៅ​ខ្លួន ​អស់​កម្លាំង ហើយ​មាន​សភាព​វិល​មុខ​ បបូរ​មាត់​ស្ងួត បំពង់​កស្ងួត​ បន្ទាប់​​យើង​បរិភោគ ទឹក​ឬចំណីអាហាណា​ ដែល​លាយ​ឡំ​ សាធាតុ​ពុល ​ដែល​មាន​ច្រើន​ប្រភេទ ដូច​ជា​រុក្ខជាតិពុល គីមី​ពុល និង​សត្វ​ដែល​មាន ផ្ទុក​នៅ​​ជាតិ​ពុល​ជា​ដើម​។ ហើយអាការៈនៃ​ ការពុល​អាហារ​នេះ ​អាច​ខ្លាំង​ឬខ្សោយ​ទៅ​តាម​ កម្រិត​តិច​ឬច្រើន នៅ​បរិមាណ​អាហារ ដែល​អ្នក​បាន​ទទួល​ទានចូល​ទៅ ជា​ទូទៅ​ប្រសិន​បើ​តិច ​អាការៈនេះ​អាច​បាត់​ទៅវិញ​ ក្នុង​រយៈពេល​២៤ ម៉ោង​ឬ៤៨ ​ម៉ោង​។
រូបតំណាង​
ហើយ​មូល​ហេតុ​ដែល ​ក្តាម​ប្រៃ​អាច​ងាយ​នឹង ​បង្ក​ឲ្យ​មាន​ ការ​ពុល​ក៏ព្រោះ​តែ​វា​ជាប្រភេទ​សត្វ ​មាន​ជីវិត​ដែល​ភាគច្រើន ​រស់​នៅ​តាម​វាលស្រែ ដូច្នេះ​ប្រសិន​បើ​ប្រជាកសិករ​ មាន​ការ​បាចជី ដែល​ប៉ះពាល់​ដល់​សុខភាព​ នោះនៅពេលដែល​យើង​ បរិភោគ​ក្តាម ដែល​ផ្ទុក​ជាតិពុល​​នោះ ​ចូល​ទៅនឹង​​បង្ក​​ជា​អាការៈ ពុល​អាហារនេះ​កើត​ឡើង​។
រូបតំណាង​
ដូច្នេះ​ប្រសិន​បើ ​អ្នក​ដឹងថា​ ខ្លួន​បាន​ញុំា​អ្វី​ខុស​ ហើយ​លេច​ជា​អាការៈ ពុល​អាហារ​នេះឡើងហើយ​នោះ វិធី​សាស្ត្រ​​​ភ្លាម​ៗដែល​​អ្នក​ អាច​មាន​ការ​សង្គ្រោះ​ខ្លួន​ឯង ជា​បឋមបាន​​ដូច​ជា៖ × ទី១៖ ប្រសិន​បើ​ស្រាល អ្នកអាច​ព្យាយាម ​ពិសារ​ទឹក​ស្អាត ឬទឹក​មាន​ជាតិ​រ៉ែ​ ឲ្យ​បាន​ច្រើន ដើម្បី​បំពេញ​ជាតិទឹក​ ដែល​បាន​បាត់​បង់​ទៅ ដោយសារការ​ក្អួត និង​រាគ។​ អ្នកគួរ​តែ​ទទួល​ឲ្យ​បាន​ច្រើន ​រហូត​ទាល់​តែ ​ការ​រាគ​រូស​បាន​ប្រសើរឡើង​វិញ។× ទី២៖ ហាម​លេប​ថ្នាំ បំបាត់​ការ​រាគ​រូស​ ព្រោះ​មិន​មាន​ប្រយោជន៍ ​ក្នុងការ​ព្យាបាល​នោះទេ ហើយ​បើ​ប្រើ​ប្រាស់ខុស ​វិធីនោះ​អាច​នឹង​ប៉ះពាល់ ​ធ្ងន់​ធ្ងរ​ដល់​អាយុជីវិត​បាន​។ × ទី៣៖ ប្រសិន​បើ​ក្តៅ​ខ្លួន ​អាច​លេប​ថ្នាំ ​ប៉ារ៉ា​ដើម្បី​បញ្ចុះ​កម្តៅបាន។ × ទី៤៖ ប្រសិន​បើ​នៅ​តែ ​មាន​ស្ថាន​ភាព​ធ្ងន់​ធ្ងរខ្លាំង ​ត្រូវ​ឆាប់​ទៅ​កាន់​មន្ទីពេទ្យ​ផងដែរ​។​  ប្រភព៖ healthline , CNC