បុរសពោះម៉ាយ សង់រូបក្រមួនប្រពន្ធដាក់ក្នុងផ្ទះ ព្រោះប្រពន្ធស្លាប់បាត់ទៅមុនពេលរើមកនៅផ្ទះថ្មី

  • ព្រហស្បតិ៍ ១៣ សីហា, ២០២០ ១៤:៣៦
ឥណ្ឌា៖ បុរសម្នាក់មានឈ្មោះថា Srinivas Gupta ជាអ្នកជំនួញ មកពីទីក្រុង  Koppal ភាគខាងត្បូងរដ្ឋ Karnataka បានជួលជាងឲ្យសង់រូបក្រមួនប្រពន្ធសម្រាប់ដាក់ក្នុងផ្ទះ នៅថ្ងៃជប់លៀងឡើងផ្ទះថ្មី កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ។  យោងតាមសម្ដីរបស់លោក Gupta បានឲ្យដឹងថា ផ្ទះថ្មីនោះ គឺជាគំនិតសាងសង់របស់អ្នកស្រី Madhavi ដែលត្រូវជាប្រពន្ធរបស់លោក។ តែអ្នកស្រី ត្រូវបានស្លាប់បាត់បង់ជីវិតក្នុងឆ្នាំ២០១៧ ដោយសារគ្រោះថ្នាក់ចរាចរណ៍ មុនពេលការសាងសង់ផ្ទះបានបញ្ចប់។យ៉ាងណាមិញ សព្វថ្ងៃលោក Gupta កំពុងរស់នៅក្នុងផ្ទះថ្មីជាមួយនឹងកូនស្រីពីរនាក់ ហើយក្រោយពីរូបភាពដែលបង្ហាញពីរូបក្រមួនប្រពន្ធរបស់លោក ត្រូវបានគេយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គមរួចមក ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖
លោក Gupta និងប្រពន្ធកាលនៅរស់ រួមទាំងកូនស្រី
រូបក្រមួនប្រពន្ធរបស់លោកGupta
រូបក្រមួនប្រពន្ធរបស់លោក Gupta
លោក Gupta និងកូនស្រីទាំងពីរ ថតរូបជាមួយរូបក្រមួន
លោក Gupta និងរូបក្រមួន
កូនស្រីទាំងពីររបស់លោក Gupta និងរូបក្រមួន
កូនស្រីរបស់លោក Gupta និងរូបក្រមួន
រូបក្រមួនប្រពន្ធរបស់លោក Gupta