ក្ដៅៗ រាជរដ្ឋាភិបាលប្រកាស ផ្អាកប្រារព្ធពិធីបុណ្យអុំទូកឆ្នាំនេះ

  • ព្រហស្បតិ៍ ១៣ សីហា, ២០២០ ១៤:៣១
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ រាជរដ្ខាភិបាលបានសម្រេចចិត្តប្រកាសផ្អាកប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដោយយោងតាមចំណាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាមិញ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជាពិធីមួយដែលមានតាំងពីបុរាណកាលមកម្ល៉េះ ដោយមូលហេតុនៃការផ្អាកប្រារព្ធពិធីបុណ្យអុំទូកឆ្នាំ ២០២០នេះឡើង ក៏ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ដែលកំពុងរាតត្បាតទូទាំងប្រទេសផងដែរ។ គួរបញ្ចាក់ផងដែរថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ  មានរយៈពេល៣ថ្ងៃ ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តែឆ្នាំនេះ ខាងរាជរដ្ឋភិបាលបានសម្រេចចិត្តមូលមតិគ្នាផ្អាកមួយឆ្នាំ៕ចង់ជ្រាបច្បាស់ សូមអានលិខិតសេចក្ដីប្រកាសពីរាជរដ្ឋាភិបាលខាងក្រោម៖​
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
លិខិតសេចក្ដីប្រកាសពីរាជរដ្ឋាភិបាល